adverise with khmeread 1

បង្ក្រាបល្បែងហ្គេមបាញ់ត្រី ចាប់បានទូហ្គេម ម្ចាស់រត់បាត់

     ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​កាល​ពី​វេលា ​ម៉ោង​៣​កន្លះ​ល្ងាច​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​២៩L ផ្លូវ លេខ​២៦៥ ក្រុមទី​៣៩ ភូមិ​១៣ សង្កាត់​ទឹក​ល្ក់​ទី​៣ ខណ្ឌទួលគោក​ត្រូវ​ម្ចាស់​ហ្គេម និង​អ្នកញៀន​ល្បែង​រត់​បាត់អស់ ចាប់​បានតែ​ទូ​ហ្គេម​។​
     ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គណ​:​កម្ម​ការ​ចម្រុះ​ខណ្ឌទួលគោក ដឹកនាំ​ដោយ ហុង ហេង ប្រធាន​សន្តិសុខ ខណ្ឌទួលគោក បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​បើក​ហ្គែ​ម​បាញ់​ត្រី លួចលាក់​នៅ​ចំណុច​ខាងលើ ។ ពេល​ចុះ​ទៅដល់​គោលដៅ​ឃើញ  ទូ​ហ្គែ​ម​បា​ញ៉​ត្រី​ចំនួន​១ និង កៅ​ដែក​ចំនួន​៨​។ ចំណែក​ម្ចាស់​ទូ​ហ្គែ​ម​បាន​គេចខ្លួនបាត់​មុនពេល​ក្រុមចម្រុះ​បាន​ទៅដល់​។​
   ក្រោយ​ពិនិត្យ​រួចមក​ក្រុមចម្រុះ​បានធ្វើ​កំណត់​ហេ​ត​ដកហូត​វត្ថុតាង​ខាងលើ​យកទៅ​រក្សា​ទូក​នៅ​សាលាខណ្ឌ​ទួលគោក ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​បន្តទៀត​៕


adverise with khmeread

មតិយោបល់