adverise with khmeread Untitled 1

បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​ មិត្ត​ហ្វូ​ន ​២ ​នាក់​ឆក់​ខ្សែភ្លើង​នៅ​ស្រុក​ល្វាឯម​

    កណ្តាល ៖ បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន ​២​ នាក់​រងគ្រោះ​ឆក់​ខ្សែភ្លើង​សន្លប់​ធំ​កាលពី​ថ្ងៃទី​២៣ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៧​ និង​៣០​នាទី​នៅ​ចំណុច​មុខផ្ទះ​ឈ្មោះ ស្រ៊ុន​ វណ្ណា ភូមិ​ល្វា​សរ​ក្រោម ​ឃុំ​ល្វា​ស ស្រុក​ល្វាឯម ខេត្តកណ្តាល​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ ០២​ នាក់​គឺ​១.​ឈ្មោះ ​រិ​ន កា​ ភេទប្រុស ​អាយុ​២៨​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំរោង​ ឃុំ​បារាយ ស្រុក​បារាយ ​ខេត្តកំពង់ធំ និង​២.​ឈ្មោះ កៅ គុន ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​ខ្ទឹម ឃុំ​ប្រា​​សាទ​បាគង​ ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប មុខរបរ បុគ្គលិក​ក្រុមហ៊ុន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៣ ​វិច្ឆិកា ​២០១៦​ វេលា​ម៉ោង​៧​ និង​៣០​នាទី​បុគ្គលិក​ក្រុមហ៊ុន ​មិត្ត​ហ្វូ​ន​ ចំនួន ​០៩ ​នាក់​ដើរ​លើក​ខ្សែ​អ៊ុ​ប​ទិច​ដាក់​លើ​បង្គោល​ភ្លើង ដោយ​បង្គោល​ភ្លើង​មាន​បញ្ហា​បណ្តាល​ឱ្យ​ឆក់​បុគ្គលិក ​០២ ​នាក់​សន្លប់​ធំ។​

    បន្ទាប់មក​ក្រុមការងារ​ និង​សមត្ថកិច្ច ជួយ​ចាប់ទាញ​សង្គ្រោះបាន​ទាន់ពេលវេលា រួច​បញ្ជូនមក​មណ្ឌល​សុខភាព​ឃុំ​ល្វា​សរ តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​៕

adverise with khmeread

មតិយោបល់