adverise with khmeread 725031

Edinson Cavani បន្លំ​ដាល់ Ramsey មួយ​ដៃ តែ​វាយ​អត់​ត្រូវ​

    ​Edinson Cavani បាន​បើកឆាក​ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​សម្រាប់ PSG ក្នុងជំនួប​ជាមួយ​កាំភ្លើង​ធំ Arsenal ប៉ុន្តែ​គាត់​ពិតជា​មានសំណាង​ដែល​អាច​បន្ត​រត់​នៅលើ​ទីលាន បន្ទាប់ពី​បាន​បញ្ចេញ​ប្រតិកម្ម​ប៉ុនប៉ង​ដាល់​ទៅលើ Aaron Ramsey ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អ៊ុយ​រ៉ូ​ហ្គា​យ​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​ជាមួយនឹង​គ្រាប់​បាល់​កៀក​នឹង​បង្គោល​ទី បន្ទាប់ពី​ការបញ្ជូន​បាល់​ដ៏​ល្អ​ចេញពី​ជើង​របស់ Blaise Matuidi ប៉ុន្តែ​គាត់​អាច​នឹងត្រូវ​ទទួលបាន​កាត​ក្រហម​មុនពេល​ដែល​កាំភ្លើង​ធំ​អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​មកវិញ​នៅឯ​ចុងបញ្ចប់​ការប្រកួត​តង់​ទីមួយ​។​

​    ​បន្ទាប់ពី Alexis Sanchez បាន​ដួល​នៅក្នុង​ប្រអប់​គ្រោះថ្នាក់ Arsenal ត្រូវបាន​ផ្តល់ជូន​នូវ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ខណៈដែល Cavani ហាក់​ព្យាយាម​ដាល់​កីឡាករ Ramsey ក្នុងការ​ប្រទាញប្រទង់​គ្នា​លើ​ទីលាន​។​

​    ​ទោះបី​មិនបាន​ដល់​ចំ Ramsey ប៉ុន្តែ Ramsey បាន​ដើរចេញ​ទាំង​ខ្ទប់​មុខ​ខ្លួនឯង ដោយសារ​ខ្លាច​ត្រូវ​មួយ​ដៃ​របស់​ខ្សែប្រយុទ្ធ PSG រូបនេះ​។​

​    ​អាជ្ញាកណ្តាល​លោក Felix Brych មិនបាន​ប្រទះឃើញ Cavani ប្រព្រឹត្ត​ខុសឆ្គង​ទេ ខណៈដែល Olivier Giroud បាន​ស៊ុត​មួយ​គ្រាប់​ជួយ​ម្ចាស់ផ្ទះ​តាម​ស្មើ​៕

adverise with khmeread

មតិយោបល់