adverise with khmeread Kensington

តើ​អ្នក​ឆ្ងល់​ទេ​ហេតុអ្វី​បានជា​កុំព្យូទ័រ​យួរដៃ​មាន​ប្រ​យោង​ចម្លែក​មួយ​នេះ​?

​    ​តើ​អ្នកមាន​ដែល​គត់​សម្គាល់​ឃើញ​មាន​ប្រហោង​ចម្លែក​មួយ​នៅលើ​កុំព្យូទ័រ​ដែរឬទេ​?

​    ​ពិតណាស់ កន្លែង​នេះ​ពាក្យ​បច្ចេកទេស​គេ​ហៅថា Kensington Security Slot គឺ​សំដៅ​ទៅលើ​ឧបករណ៍​ដូចជា​កុំព្យូទ័រ ក្បាល​ហ្គេម ហាដ​ដ្រា​យ ម៉ូនីទ័រ ។​ល​។ ដោយ​ពួកវា​អា​ចត​ភ្ជាប់​ទៅនឹង​យុថ្កា​មួយ​ក្នុង​គោលបំណង​ការពារ​ពី​ការ​លួច​យក​ឧបករណ៍​ទាំងនោះ​។​

​    ​ប្រហោង​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Kensington Security Slot សម្រាប់​បង្ការ​ចោរលួច ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Kensington Computer Products Group​។​

​    ​វា​ត្រូវបាន​រកឃើញ​ដំបូង​ដោយ​ក្រុមហ៊ុន Kryptonite ក្នុង​ឆ្នាំ ១៩៩៩​។​

​    ​ប្រហោង Kensington Security Slot គឺជា​ប្រហោង​ដែក​លោហៈ​មួយ​មាន​នៅលើ​ឧបករណ៍​នានា ដោយ​វា​អាច​ភ្ជាប់​ទៅនឹង​យុថ្កា​ជាមួយនឹង​ខ្សែ​លោហៈ​មួយទៀត​។ យុថ្កា​នោះ​ភ្ជាប់​ទៅនឹង​ប្រហោង​នោះ​ដោយ​ចាក់សោ​ជា​លេខ​សម្ងាត់ ហើយ​ខ្សែ​យុថ្កា​នោះ​ត​ភ្ជាប់​ទៅនឹង​តុ​។ 

​    ​ទស្សនា​វីដេអូ​ដើម្បីឱ្យ​ជាក់ច្បាស់​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់