adverise with khmeread Aa cover 9t1n8fs8k0ej5p0fj280dbfb03 20161123140838.medi

សម្រស់​របស់​នារី​ក្នុង​ឈុត​អ៊ីស្លាម​ស្អាត​មិនធម្មតា​! ជប៉ុន​រៀបចំ​ការបង្ហាញ​ម៉ូត​ក្នុង​ឈុត​មូស្លីម​ជា​លើកទីមួយ​នៅ​តូ​ក្យូ​!

    ​តារា​ម៉ូ​ដែល​ជប៉ុន​ស្លៀក​ក្នុង​ឈុត​អ៊ីស្លាម ដែល​គេ​ហៅថា Hijab បានបង្ហាញ​ខ្លួន​តាមរ​យៈ​ការដើរ​បង្ហាញ​ម៉ូត​ក្នុង​ទីក្រុង​តូ​ក្យូ​។​

​    ​ក្នុង​កម្មវិធី The Modest Fashion Show ឈុត​សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន​បានរួម​បញ្ចូល​គ្នា​ជាមួយនឹង​ស្ទីល​របស់​អ៊ីស្លាម​។​

​    ​អ្នក​រចនា​សម្លៀកបំពាក់​មកពី​សិង្ហ​បុរី​ឈ្មោះ Nur Hanis បានបង្ហាញ​សម្លៀកបំពាក់​ថ្មី​របស់​នាង ដែល​នាង​គឺជា​អ្នក​រចនា​ផង និង​ជា​ម្ចាស់​ក្រុមហ៊ុន MEEMCLOTHINGS ផង​។​

​    ​គ្មាន​ទិន្នន័យ​ច្បាស់លាស់​ពី​មន្ត្រី​ជប៉ុន​ថា​តើ​ចំនួន​ជនជាតិ​មូស្លីម​ក្នុងប្រទេស​ជប៉ុន​មាន​ប៉ុន្មាន​នាក់​នោះទេ​។ ប៉ុន្ដែ​មានការ​ប៉ាន់ប្រមាណ​ថា​អាចមាន ៧ ម៉ឺន ទៅ ១០ ម៉ឺន​នាក់​នៃ​ប្រជាជន​ម៉ូ​ស្លី​ម​រស់នៅក្នុង​ប្រទេស​ជប៉ុន​។​

​    ​យ៉ាងណាមិញ អង្គភាព​មួយ​បាន​លាតត្រដាង​ថា ចំនួន​ប្រជាជន​អ៊ីស្លាម​ក្នុងប្រទេស​ជប៉ុន​មានកា​រ​កើនឡើង​គួរឱ្យកត់សម្គាល់​។ ហើយ Nur Hanis បាន​រចនា​សម្លៀកបំពាក់​បែប​ប្រៃ​ណី​ជប៉ុន​ស្ទីល​របស់​អ៊ីស្លាម ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​សាសនា​ផ្សេងគ្នា​តែ​អាច​នៅ​ជាមួយនឹង​គ្នា​ដោយ​គ្មាន​ការប្រកាន់​ជាតិ​សាសនា​នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់