adverise with khmeread Untitled 1

កីឡាករប្រដាល់​ម្នាក់នេះអាក្រក់ណាស់! ប្រដាល់​ក្រៅ​សង្វៀន​ហើយ ធ្វើ​ទារុណកម្ម​ផ្លូវភេទ ឆ្លៀតថត​វីដេអូទៀត

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែលជា​កីឡាប្រដាល់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី បានបង្ខាំង​នារី​ជា​សង្សារ​រួច​ប្រើ​អំពើហិង្សា​ដាល់​ជាំភ្នែក​និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ដើម្បី​ថត​វីដេអូ​ដាក់​ទូរស័ព្ទ​នៅ​ចំណុច​ផ្លូវ​៥ ក្រុមទី​១៨​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង ប្រមាណ ១០​ យប់​ថ្ងៃទី​២៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នេះ។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ កន ចន្ថា មុខរបរ​ជា កីឡាប្រដាល់ ភេទ​ប្រុស អាយុ២៦​ឆ្នាំ ខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​ង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។ រីឯ​នារី​រងគ្រោះ អាយុ​១៧​ឆ្នាំ ត្រូវជា​សង្សារ​បស់ជនស​ង្ស័​យ​។ 

    ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​បង្ខាំង​ជនរងគ្រោះ រួច​ប្រើ​ហិង្សា​ដោយ​យក​កាំបិត​ប៉័​ង​តោ​គំរាម អា​រក​និង ទាញ​ផ្ដាច់​សម្លៀកបំពាក់​ជនរងគ្រោះ បន្ទាប់មក​ជនសង្ស័យ​យក​ទូរស័ព្ទ​ថតរូប​អាក្រាតកាយ ព្រមទាំង​យក​ប្រដាប់​លុ​ញ​ឃ្លៀក​រុកចូល​កន្លែង​ឯកជន​របស់​នារី​រង​គ្រោះ​ថែមទៀត។​

    ពេល​ជនសង្ស័យ​ចូល​បន្ទប់ទឹក នារី​រងគ្រោះ​ក៏​រត់​ចេញមកក្រៅ​បន្ទប់​ជួល​ស្រែក​ផ្អើល​ឮ​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​យកមក​ប៉ុ​សិ៍្ត​ទួល​សង្កែ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន។​

    ករណី​ខាងលើ​កម្លាំង​ប៉ូលិស​អធិការដ្ឋាន​ខណ្ឌ​និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់