adverise with khmeread Untitled 1

ខ្មាស់​គេ​ជួស​! យួន​នៅ​បឹង​ទន្លេសាប​លួច​លុយ​ជនជាតិ​អាល្លឺម៉ង​ពីរ​នាក់​ឪពុក​កូន ដាច់បាយ ២ ថ្ងៃ​នៅ​ស្រុក​ខ្មែរ​

    ​យោងតាម​ផុស​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ឈ្មោះ Sak Saly ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី ២៣ វិច្ឆិកា​បានឱ្យដឹងថា ជនបរទេស​ជនជាតិ​អាល្លឺម៉ង់​ពីរ​នាក់​ឪពុក​និង​កូនស្រី​ត្រូវបាន​ចោរ​យួន​នៅ​បឹង​ទន្លេសាប​លួច​លុយ​អស់រលីង​ពី​ខ្លួន និង​ដាច់បាយ​អស់ពីរ​ថ្ងៃ​។ 

​    ​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ Sak Saly បាន​សរសេរ​យ៉ាងដូច​ច្នេះ "​ថ្ងៃនេះ​ខ្ញុំ​ត្រឡប់​មកពី​កំពង់សោម​ទៅ​ភ្នំពេញ​វិញ​បាន​ជួប​និង​ជនបរទេស​2​នាក់​ឪពុក​កូនសុំ​ឡានក្រុង​ជិះ​ហើយ​គ្មាន​លុយ​សូម្បី​1$​រឺ​100​រៀល​នៅក្នុង​ខ្លួន​ទេ​ហើយ​គ្មាន​អាហារ​ហូប​2​ថ្ងៃ​ផង ខ្ញុំ​ក៏​សួរ​ទៅ​គាត់​ថា​ហេតុ​អី​អ្នក​មក​ស្រុក​ខ្មែរ​ហើយ​គ្មាន​លុយ​។ គឺ​គាត់​ឆ្លើយថា ត្រូវ​ពួក​យួន​រស់នៅ​បឹង​ទន្លេសាប​លួច​អស់ហើយ​ព្រោះ​គាត់​ធ្វើដំណើរ​តាមផ្លូវ​នោះ​ទៅលេង​សៀមរាប​។ បញ្ជាក់​គាត់​គឺ​ជនជាតិ​អាលឺម៉ង​ហើយ​ខ្ញុំ​ប្រាប់​គាត់​ឱ្យទៅ​ទាក់ទង​ទូ​តទៅ​គាត់ៗ​នឹង​ទៅ​"​។ 

​    ​គេ​សង្កេតឃើញ​ករណី​ចោរលួច​លុយ​ភ្ញៀវទេសចរ​ចុះផ្សាយ​លើ​ទំព័រ​កាសែត​ជា​ញឹកញាប់ ហើយ​បើ​គ្មាន​វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​រឿងនេះ​ទេ វា​អាច​នឹង​ចោល​ក្លិន​មិនល្អ​មកលើ​វិស័យ​ទេសចរណ៍​កម្ពុជា​របស់​យើង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់