adverise with khmeread Untitled 1

ចាប់​ជនជាតិ​ចិន ​២៩៥ ​នាក់​នៅ​ក្រុមហ៊ុន ឆាយ​ណា​ខន់​ស្ត្រា​ក់សិន អេ​ន​ជី​នើ​រីង​

    ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន ​២៩៥​ នាក់ សង្ស័យ​មក​ធ្វើការ​និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង៦ ​និង​៣០​នាទី​នេះ​ស្ថិតនៅ​ទីតាំង​ក្រុមហ៊ុន ឆាយ​ណា​ខន់​ស្ត្រា​ក់សិន អេ​ន​ជី​នើ​រីង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ការិយាល័យ​អន្តោប្រវេសន៍​ក្រុង​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ចំការមន ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ ស្ថិតនៅ​ទីតាំង​ក្រុម​ហ៊​ន ឆាយ​ណា​ខន់​ស្ត្រា​ក់សិន អេ​ន​ជី​នើ​រីង។​

    ជា​លទ្ធផល​ត្រួតពិនិត្យ​ឃើ​ញ​ជន​ជាតិចិន​ចំនួន​ ២៩៥ ​នាក់ (​ស្រី​៥​នាក់​) មាន​សៀវភៅ​ការងារ ​១៤៦ ​នាក់ ​(​ស្រី​៥​នាក់​),​ គ្មាន​ប័ណ្ណ​ការងារ​ចំនួន ​១៣៩ ​នាក់ និង​គ្មាន​លិខិត​ឆ្លែ​ន​ចំនួន ​១០ ​នាក់ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​និតិ​វិធី​៕


 

adverise with khmeread

មតិយោបល់