adverise with khmeread Untitled 1

ឃាត់​ខ្មែរ​ ២ ​នាក់​និង​យួន​ ២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

    ភ្នំពេញ ៖ ជនជាតិខ្មែរ​ ២ ​នាក់​ និង​ជនជាតិ​យួន ​២ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ថ្ងៃទី​២៣  វិច្ឆិកា ​ឆ្នាំ​២០១៦  វេលា​ម៉ោង ​១១ ​យប់​ត្រង់ចំណុច​ក្រុម​៤ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

    ប៉ូលិស​និយាយថា កម្លាំង​ខណ្ឌ ប៉ុស្តិ៍ សហការ​ជាមួយ​ប្រជា​ការពារ បាន​ចុះបង្ក្រាប​ជាក់ស្តែង​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង ត្រង់ចំណុច​ក្រុម​៤ ភូមិ​ឡ​កំបោរ​ ដោយឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ​០៤ ​នាក់​គឺ ១-ឈ្មោះ​ ជួង ជី​ម ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ (​ខ្មែរ​) ទីលំនៅ ស្នាក់​ភូមិ​លូ សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ​, ២-ឈ្មោះ ផា ធឿន ភេទ​ប្រុស (​យួន​) អាយុ​៣៤​ឆ្នាំ ​ទីលំនៅ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក  មុខរបរ​មិន​ពិតប្រាកដ, ៣-ឈ្មោះ​ ង្វៀង យ៉ាំ​ង​ហ៊ីវ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ (​យួន​) ទីលំនៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ និង​៤-ឈ្មោះ វង្ស ស្រី​តូច ភេទស្រី អាយុ​២៦​ឆ្នាំ (ខ្មែរ​) ទីលំនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក មុខរបរ​មិន​ពិតប្រាកដ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​សម្ភារៈ​ដាវ​០១​ដើម និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿង​មួយចំនួន។ ​ក្នុងករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់