adverise with khmeread 213

គាស់ផ្ទះលួចទ្រព្យសម្បត្តិពេលម្ចាស់មិននៅប៉ូលិសវ៉ៃខ្នោះ

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ព្រែកប្រា​ឃាត់ខ្លួន​ពីបទ​គាស់​ផ្ទះ​លួច​សម្ភារ​:​កាលពី​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦​ម៉ោង​៣​រសៀល​នៅ​ចំណុច​ផ្ទះ​លេខ​៣១D ភូមិ ជ្រោយ​បាសាក់​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ជា នាង​អេង ភេទ ស្រី​អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អាជីវករ ស្នាក់នៅ ផ្ទះ​លេខ​២៩E(​បុរី​ចំការមន​)​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​ផ្ទះ​ខាងលើ​ចាក់សោ​ទុកចោល​។​

   ចំណែក​ជនសង្ស័យ​ឈ្មោះ វុ​ធ គ​ន្ធា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ  ស្នាក់នៅ ផ្ទះ​លេខ​៣០៩ ផ្លូវ​៣៦៩​ភូមិ​ជ្រោយ​បាសាក់​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា​. មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចាក់សោ​ទ្វារផ្ទះ​ទុកចោល (​ផ្ទះកើតហេតុ​ខាងលើ​) រួច​ចេញទៅ​រស់នៅ​បុរី​ចំការមន ។​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​វុ​ធ គ​ន្ធា បានគាស់​សោ​ទ្វារផ្ទះ​ជនរងគ្រោះ​ចូលក្នុង​ផ្ទះ ទៅ​លួច​គាស់​យកបាន​ទ្វារ​ដែក​បន្ទប់​១​ទ្វារ​បង្អួច​កញ្ចក់​២​លើក​ចេញមកក្រៅ ។​ពេលនោះ​អ្នកជិតខាង​ឃើញ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង យកមក​​ប៉ុស្តិ៍​ព្រែកប្រា ធ្វើការ​សាកសួរ  ។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត ៕

adverise with khmeread

មតិយោបល់