adverise with khmeread 15182541 1186456851441188 1918094084 o

ឃាត់​ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន ​៤​ កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២៤​ វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០១​ និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈ្មោះ អ៊ុំ បូ​ផាន់ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ដំណាក់​ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែល​ជនសង្ស័យ​កំពុង​អង្គុយចាំ​លក់​ថ្នាំញៀន​នៅ​ចិញ្ចើមផ្លូវ។ ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​ចំនួន ​០៤ ​កញ្ចប់​ថង់​តូច។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់