adverise with khmeread Angelababy hd pics

នាង Angelababy សារភាពថា នាងគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់

          កាលពីពេល​ថ្មីៗ​នេះតារា​ស្រី Angelababy ដែល​កំពុងមាន​ផ្ទៃពោះ​៥ខែ​នោះ​បានថតរូប​សម្រាប់​ក្របមុខ​ទស្សនាវដ្តី​ ដោយ​នាង​បាន​យក​រោម​សត្វជា​ច្រើនមក​គ្របដណ្តប់​។

          នាងបានសារភាពថា នាង​គឺជា​មនុស្ស​ដែល​​ចូល​ចិត្ត​អ្វីៗ​គ្រប់យ៉ាង។ នាង​បាន​និយាយថា​ “​ខ្ញុំ​ជា​មនុស្ស​ដែល​ពោរពេញដោយ​មនោសញ្ចេតនា ហើយ​ Jay Chou គឺជា​អាយដូល​របស់​ខ្ញុំ​តាំង​ពី​ខ្ញុំនៅ​តូច។ ខ្ញុំ​ចូល​ចិត្ត​ក្រុម GD កាលពីពីរ​បីឆ្នាំ​មុន ហើយ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​គាំទ្រ​ពួកគេ​ដូចជា​អ្នកគាំទ្រ​ដទៃទៀតដែរ”។

          នៅពេល​សួរនាំអំពី​ស្វាមី Huang Xiaoming តារាស្រីរូបនេះបាន​និយាយថា “​ខ្ញុំគឺជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា ហើយ​វាដូចជា​ការ​ស្លៀកពាក់​សម្លៀក​បំ​ពាក់ចឹងដែរ។ ហេតុដូច្នេះហើយ​បាន​ជា​យើង​រស់នៅជា​មួយ​គ្នា​បាន​ច្រើន​ឆ្នាំ​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់