adverise with khmeread Jose and messi

លោក Jose Mourinho : Lionel Messi ជារបស់ក្លឹប Barcelona

          គ្រូបង្វឹកក្លឹប Man Utd លោក Jose Mourinho បាន​បដិសេធ​ក្នុងការតាម​ប្រម៉ាញ់​​ដើម្បីទទួលបានកិច្ចសន្យាផ្ទេរ​កីឡាករ​ Lionel Messi ដោយ​អះអាងថា កីឡាករ​រូបនេះ​គួរ​តែ​បញ្ចប់​អាជីព​ជាមួយក្លឹ​ប​ Barcelona​។

          ប៉ុន្តែក្លឹប Man City វិញគឺកាន់តែ​មាន​ទំនុក​ចិត្ត​ខ្លាំង​ឡើង​ថា ពួកគេ​អាចនឹង​អាចទទួលបាន​ Messi ដែល​មិនទាន់​ចុះកិច្ច​ព្រមព្រៀង​ថ្មីបន្ត​នោះ ឲ្យ​ចាក​ចេញ​ពី​ពហុកីឡាដ្ឋាន Nou Camp មក​កាន់ពហុកីឡាដ្ឋាន Etihand ក្នុងតម្លៃផ្ទេរ ២០០​លាន​ផោន​។

          នៅ​ពេលសួរនាំ​ថា តើ​​ Man Utd ​នឹង​ប្រកួត​ប្រជែង​ដើម្បីទទួល​បាន​កីឡាករ​រូបនេះ​ឬយ៉ាងណា​នោះ លោក Mourinho ហាក់ដូចជា​មិនចាប់​អារម្មណ៍។​ គ្រូ​បង្វឹករូបនេះបាន​និយាយថា គ្រប់រដូវ​កាល​គឺរឿង​ដដែលៗ​​។ Messi តែងតែ​និយាយថា​ គាត់នឹងចាក​ចេញ​ ប៉ុន្តែ​គាត់​មិន​ដែល​ចាកចេញទេ និយាយតាម​ត្រង់ ទៅខ្ញុំសង្ឃឹម​ថា គាត់នឹងមិន​ចាកចេញ​ពីព្រោះ​គាត់ជា​របស់​ ​Barcelona ហើយ​​ Barcelona ជា​របស់​គាត់៕

adverise with khmeread

មតិយោបល់