adverise with khmeread Kiswans 3191309

ខ្សែបម្រើ Ki Sung Yueng នឹងអវត្តមានពីរសប្តាហ៍ដោយសាររបួស

          ក្លឹប​ Swansea បាន​ប្រកាស​ថា ខ្សែបម្រើ​ Ki Sung-yueng នឹង​ខក​ខាន​ការ​ប្រកួត​រយៈ​ពេល​ពីរ​សប្តាហ៍​ដោយ​សារបាក់​ម្រាម​ជើង។ កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​បាក់​ម្រាម​ទី​៣នៃជើង​ខាងស្តាំ​។

          Ki បានប្តូរ​ចូល​អំឡុង​ការ​ប្រកួត​ស្មើ​១-១ ជាមួយ​ Everton ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​ Ki​ បានបង្ហាញ​មុខ​ទាំង​៥​ប្រកួត​ចាប់តាំងពី​លោក Bob Bradley ចូលមកធ្វើ​ជា​អ្នក​ចាត់ការរបស់​ក្លឹប​​ Swansea ​កាលពីខែតុលា។

          លោក Bradleyបាននិយាយថា ឥឡូវនេះយើង​ត្រូវ​ធ្វើ​ការ​ងារ​ដោយ​គ្មាន​ខ្សែបម្រើ​រយះពេលពី​រ​សប្តាហ៍​ ដែល​នឹង​ធ្វើ​ឲ្យកីឡាករអន្តរ​ជាតិ​កូរ៉េខាងត្បូង​រូប​នេះខកខាន​ការ​ប្រកួត​ក្នុងទឹកដី​នៅ​ថ្ងៃសៅរ៍​ជា​មួយ​នឹង​ក្រុម Crystal Palaces រួម​ទាំង​ដំណើរទៅកាន់​ទឹកដី​របស់​ក្លឹប Tottenham ផងដែរ៕

adverise with khmeread

មតិយោបល់