adverise with khmeread 105034453 mourinho ibra sport large trans  haqcnqgx1lblz3yin  rsfgqyydlod49tznpdcvx63e

Jose Mourinho: Man Utd នឹងរក្សាទុក Zlatan Ibrahimovic ដល់ឆ្នាំ២០១៨

          លោក Jose Mourinho បាននិយាយ​ថា ក្លឹប Man Utd ​នឹង​ផ្តល់​ឱកាស​​មួយឆ្នាំ​ទៀត​ដល់​ខ្សែប្រយុទ្ធ​ Zlatan Ibrahimovic ហើយអ្នកនឹងអាចឃើញ​កីឡា​ករ​រូបនេះ​នៅ​បន្តជាមួយ Man Utd រហូត​ដល់​ឆ្នាំ​២០១៨​។

          កីឡាករសញ្ជាតិ​ស៊ុយអែត​ដែលបានផ្ទេរ​មកពី​ក្លឹប Paris Saint-Germain កាលពីរដូវ​ក្តៅ​នោះ ​រក​បាន​៨គ្រាប់​នៅអង់គ្លេស​ហើយកីឡាករ​រូបនេះ​រកចំណូល​បាន​ ២៦០.០០០​ផោន​ក្នុង​មួយសប្តាហ៍​។

          Zlatan ធ្លាប់បានបង្ហើបពី​ការ​ចាកចេញទៅកាន់​ក្របខណ្ឌ MLS នៅពេល​អនាគត ប៉ុន្តែគ្រូបង្វឹកក្លឹប Man Utd បាននិយាយថា កីឡាករ​រូបនេះនឹងបន្ត​នៅ​ពហុកី​ឡា ដ្ឋាន Old Trafford រហូត​ដល់​រដូវ​កាល​ឆ្នាំ២០១៨។

          លោក Mourinho បាននិយាយថា “​ក្នុងរយៈ​ពេល​ពីរ​ឆ្នាំ​ កីឡាកររូបនេះ​អាច​ធ្វើ​អ្វី​តាមចិត្តរបស់គាត់​ ពីព្រោះគាត់​ទំនេរ។ ​រយៈ​ពេល​១៨​ខែ​ទៀត​គាត់នឹង​សប្បាយ​ចិត្ត​ហើយ​ស្រឡាញ់​ឆាកជីវិត​ជាកីឡាករ​បាល់ទាត់​នៅ​របស់ក្លឹប Man Utd​”។

          ទោះបីជាយ៉ាងណា Zlatan បានអះអាងថា គាត់មិនទាន់បាន​ចរចាជាមួយ​Man Utd ជុំវិញ​ការបន្ត​កិច្ច​សន្យានេះនៅឡើយទេ​៕

adverise with khmeread

មតិយោបល់