adverise with khmeread Unnamed %281%29

កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ប៉េតង់ ​៤ រូប​ទៅ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស MADAGASCAR

    ភ្នំពេញ ៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា​ផ្នែក​កីឡា​ប៉េតង់​កំពុង​បង្កើន​ការហ្វឹកហាត់​យ៉ាងសកម្ម​ជា​រៀងរាល់ថ្ងៃ ដើម្បី បង្កើន​កម្រិត​បច្ចេកទេស​ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉េតង់ កម្រិត​ពិភពលោក ឆ្នាំ​២០១៦ នៅ​ប្រទេស MADAGASCAR​។​

    លោក អ៊ឹម ផាត គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​ផ្នែក​កីឡា​ប៉េតង់​មានប្រសាសន៍ថា ការប្រកួត​កីឡា​ប៉េតង់ ឆ្នាំ​២០១៦​នេះ កម្ពុជា​ធ្លាប់បាន​ចូលរួម​ចំនួន​៣​លើក​រួចមកហើយ ប៉ុន្តែ​លើក​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន ៤​រូប​ទៅ​ចូលរួម ដោយ​លោក​រំពឹងថា​នឹង​អាច​ដណ្តើមបាន​មេដាយ​ដូច​អ្នកស្រី កែ ឡេង កាលពី​កន្លងទៅ​ដែរ​។ ព្រឹត្តិការណ៍​ពិភពលោក​នេះ​មាន​បណ្តា​ប្រទេស​នានា​ចូលរួម​ចំនួន​៥៦​ប្រទេស​។​

    លោក​បន្ថែមថា ការចេញដំណើរ​របស់​ប្រតិភូ​កម្ពុជា​នឹងត្រូវ​ធ្វើឡើង នា​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា ហើយ​ការ ប្រកួត​ផ្លូវការ​នឹងត្រូវ​ដំណើរការ​ពីថ្ងៃ​ទី​១​ខែធ្នូ​តទៅ​។ 

    លោក​បន្តថា នៅ​ប្រទេស MADAGASCAR ដែលជា កន្លែង​ប្រកួត​នោះ មាន​អាកាសធាតុ​ត្រជាក់ ហើយ​ការ​ទៅដល់​មុន​៣​ឬ​៤​ថ្ងៃនោះ គឺ​ដើម្បីឱ្យ​កីឡាករ​របស់​កម្ពុជា អាច​ផ្សាំ​ទៅនឹង​អាកាសធាតុ​។ ហើយ​កន្លែង​ប្រកួត​នៅ​ទីនោះ​អាច​នឹង​លេង​ក្នុង​សាល ដើម្បី​កាត់បន្ថយ​នូវ អាកាសធាតុ​ត្រជាក់ មាន​សីតុណ្ហភាព​ក្រោម​២០​អង្សា​សេ​។​

    លោក​អះ​អា​ថា ក្រៅពី​ការចូលរួម​របស់​កីឡា​ប៉េតង់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ ក្រុម​កីឡាករ កីឡាការិនី​ចំនួន​៣​ប្រភេទ រួមទាំង​ក្រុម​ថ្នាល​យុវជន​ក៏​កំពុង​បង្កើន​ការហ្វឹកហាត់​ដូចគ្នា ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ ការណ៍​កីឡា​ប៉េតង់​កម្រិត​ទ្វីបអាស៊ី ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​១៦​ធ្នូ ខាងមុខ​ផងដែរ​។ 

    កម្ពុជា​គ្រោង​នឹង​បញ្ជូន​កីឡាករ​ឈុត​ធំ​ផ្នែក​បុរស នារី និង​ផ្នែក​យុវជន​។ ការប្រកួត​ជើងឯក​កីឡា​ប៉េតង់ ទ្វីបអាស៊ី នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​១៧៕

adverise with khmeread

មតិយោបល់