adverise with khmeread Untitled 1

កញ្ញា​ស្រស់ស្អាត​ស្រាត​ពេញ​បណ្តាញ​សង្គម​អាយុ ២៤ ឆ្នាំ​ត្រូវបានតែងតាំង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន​

    ​កញ្ញា​ស្រស់ស្អាត​វ័យ ២៤ ឆ្នាំ​ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព​អាក្រាតកាយ​នៅលើ​អន​ឡាញ​បាន​បង្ក​ភាពចលាចល បន្ទាប់ពី​ទទួលបាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​។​

​    ​នាង Anastasia Deyeva បាន​រង​ការរិះគន់​យ៉ាង​សម្បើម​បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន​។​

​    ​កញ្ញា​រូប​សម្ផស្ស​ស្អាត​ដែល​ទទួលបាន​ការអប់រំ​នៅ​ចក្រភព​អង់គ្លេស​រូបនេះ​បាន​បង្កបញ្ហា​កាលពី​ឆ្នាំមុន​គឺ​នៅពេល​បង្ហោះ​រូប​ស្រាត​របស់​នាង​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​ចែក​ប្រជាជន​មើល​មួយ​ប្រទេស​។​

​    ​រូបភាព​របស់​នាង Deyeva បានរួម​បញ្ចូល​ទាំង​រូបភាព​នាង​ដើរ​ស្រាត​កាត់​វាលស្មៅ និង​រូបភាព​ព្រលែង​ល្វែងលើ​នៅក្បែរ​ឆ្មា​មួយ​ក្បាល​។​

​    ​ដោយ​មើល​កង្វះ​បទពិសោធន៍​ជាច្រើន​របស់​នាង អនុប្រធាន​សភា​អ៊ុយ​ក្រែ​ន លោកស្រី Iryn Geraschenko បាន​រិះគន់​ការតែងតាំង​នេះ​នៅលើ​បណ្តាញ​សង្គម Facebook​។​

​    ​លោកស្រី​បាន​និយាយថា "​បញ្ហា​គឺ​មិនមែន​រូបភាព​ស្រាត​របស់​នាង​នោះទេ​។ នាង​ពិតជា​មិនដឹង​អ្វី​ទាល់តែសោះ​អំពី​សមាហរណកម្ម​អឺរ៉ុប ឬក៏​ការងារ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​"​។​

​    ​ប៉ុន្តែ​នាង Deyeva បាន​ការពារ​សមត្ថភាព​របស់​នាង​សម្រាប់​ការងារ​នេះ​ដោយ​និយាយថា នាង​មានបទពិសោធន៍​ពិតប្រាកដ​សម្រាប់​តំណែង​នេះ​។​

​    ​នាង​ធ្លាប់ជា​ជំនួយការ​សមាជិកសភា​ម្នាក់ និង​បានធ្វើ​ការឱ្យ​ក្រុមហ៊ុន​ថាមពល​ស៊ុយអែត​មួយ និង​ត្រូវបាន​ចាត់ទុក​មាន​សម​ត្ថ​ភាព​គ្រប់គ្រាន់​សម្រាប់​ការងារ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ ២០១៥​។​

​    ​មេ​របស់​នាង Deyeva គឺ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Arsen Avakov ក៏​គាំទ្រ​នាង​យ៉ាង​ពេញទំហឹង​ផងដែរ​។​

​    ​គាត់​បាន​សរសេរ​នៅលើ Facebook ថា "​រឿង​ចម្បង​ដែល​មនុស្ស​ប្រឆាំង​នាង​គឺ​ដោយសារ​នាង​នៅ​ក្មេង​។ នៅក្នុង​ប្រពៃណី​សូ​វៀត ការងារ​ប្រភេទ​នេះ​គឺ​សម្រាប់​ពួក​បិសាច ប៉ុន្តែ​យើង​បាន​ជួល​ក្មេងស្រី​ម្នាក់​។ នាង​ប្រហែលជា​ក្មេង​មែន តែមាន​សមត្ថភាព ហើយ​យើង​បានធ្វើ​រឿង​ផ្សេងគ្នា​នៅក្នុង​ក្រសួង​របស់ខ្ញុំ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់