adverise with khmeread Obama california house

គ្រួសារ Obama កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការទិញ​ផ្ទះមួយ​នៅ​ទីក្រុង​រមណីយដ្ឋាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ​

    ​យោងតាម​វេ​ប​សាយ New York Post លោក Obama ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទិញ​ផ្ទះមួយ​នៅ​ទីក្រុង Rancho Mirage រដ្ឋ California ដោយ​ទីក្រុង​នោះ​ជា​កន្លែង​ដែល​លោក​ប្រធានាធិបតី​លោក Gerald Ford ចូលនិវត្តន៍ បន្ទាប់ពី​លោក​ចាក​ចេញពី​សេត​វិមាន​។​

​    ​ផ្ទះ Sunnyland របស់លោក Annerberg ត្រូវ​ឥឡូវ​គេ​ហៅថា Camp David of the West ក៏​ស្ថិតក្នុង​ទីក្រុង​រមណីយដ្ឋាន​វាយ​កូន​ហ្គោល​នេះដែរ​។​

​    ​ព័ត៌មាន​កាសែត​ចេញផ្សាយ​នៅ​តំបន់​នោះបាន​ប៉ាន់ប្រមាណ​ថា​ក្នុង​ខែមករា លោក Obama បាន​ពិចារណា​ទិញ​ដី​នៅ​ផ្លូវ Thunderbird Heights ដោយ​ផ្ទះ​នៅ​ទីនោះ​លក់​នៅលើ​ទីផ្សារ​មានតម្លៃ​ចាប់ពី ១,៣៩ លាន ទៅដល់ ៥ លាន​ដុល្លារ​។​

​    ​លោក Michael S. Smith អ្នកចាត់ចែង​ការងារ​នៅ​សេត​វិមាន​ឱ្យ​លោក Obama និង​ដៃគូ​របស់គាត់ James Costo គឺជា​ឯកអគ្គរដ្ឋទូត​អេ​ស្ប៉ា​ញ និង Andorra បាន​នៅផ្ទះ​មួយ​ក្នុងស្រុក​កំណើត ដែល​ប្រធានាធិបតី​បាន​ទៅ​ទីនោះ​។ ប្រភព​ដដែល​ត្រូវបាន​គេ​ជឿថា​លោក Obama នឹង​ជ្រើសរើស​លោក Smith ដើម្បី​រៀបចំផ្ទះ​នៅ Rancho Mirage និង​ផ្ទះជួល​នៅ​វ៉ាស៊ីនតោន​របស់គាត់​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់