adverise with khmeread Unnamed %282%29

ស្គី​ទឹកកក​កម្ពុជា​ ប្រកួត​ពានរង្វាន់​ក្នុងស្រុក​មុន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​

    ភ្នំពេញ ៖ ដើម្បី​ពង្រឹងសមត្ថភាព​យុវជន​ថ្នាល​ឲ្យ​កាន់តែ​ល្អ មុន​ចេញទៅ​ប្រកួត​នៅ​ថៃ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្គី​ទឹក​ក Ice Park នឹង​រៀបចំ​ការប្រកួត​ដណ្តើមពាន​មួយ នៅ​ចុងខែ វិច្ឆិកា នេះ​។​

    កញ្ញា ឡុង សុភា​វី អគ្គលេខាធិការ​សហព័ន្ធ​ស្គី​ទឹក​ក​កម្ពុជា បានឱ្យដឹង​នៅថ្ងៃនេះ​ថា យុវជន​ថ្នាល​ស្គី​ទឹក កក​កម្ពុជា ចំនួន​៥៨​រូប នឹង​ត្រៀម​ប្រកួតប្រជែង ដើម្បី​ដុសខាត់​សមត្ថភាព មុន​ចូលរួម​ព្រឹ​ត្ត​ការណ៍ Skate Bangkok 2016 នៅ​ប្រទេស នា​ដើមខែ​ធ្នូ​ខាងមុខ​។ 

    សហព័ន្ធ​ស្គី​ទឹកកក និង ICE PARK គ្រោង​រៀបចំ​ការប្រកួត កីឡា​ស្គី​ទឹកកក​ពានរង្វាន់​សិស្ស​អាហារូបករណ៍ ២០១៦ ចាប់ពី​អាយុ ៥ ដល់​១៣​ឆ្នាំ​។ គោលបំណង​សំខាន់ នៃ​គម្រោងការ​រៀបចំ​របស់​យើង​នៅពេលនេះ គឺ​យើង​ចង់​ពង្រឹងសមត្ថភាព​ពួកគាត់​ឲ្យ​ពួកគាត់​បាន​ដកស្រង់​បទ ពិសោធន៍ និង​បច្ចេកទេស​ថ្មី ដើម្បី​ត្រៀម​ទៅ​ចូលរួម​ប្រកួត កីឡា​ស្គី​ទឹកកក​នៅ​ថៃ​។​

    អគ្គលេខាធិការ​រូបនេះ​បន្ថែមថា ការប្រកួត​ដណ្តើមពាន​រង្វាន់​សិស្ស​អាហារូបករណ៍​នេះ ក៏​សំដៅលើ​ការ ពង្រឹង​ធនធាន​ថ្នាល​វ័យក្មេង ដើម្បី​ឆ្លើយតប​នឹង​ឆ្នាំ​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ផងដែ​។ ការប្រកួត​លើក​នេះ ក៏​យើង​ផ្តោតលើ​ការពង្រឹង សមត្ថភាព​កីឡាករ កីឡាការិនី​វ័យក្មេង​របស់​យើង​ដែរ ដើម្បី​បណ្តុះ​ឲ្យ​ពួកគាត់ ក្លាយ​ធនធាន​ស្តង់ដារ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។​

    គួរ​រ​បញ្ជាក់ថា ព្រឹត្តិការណ៍ SKATE BANGKOK 2016 នៅ​ថៃ​ឆ្នាំនេះ សហព័ន្ធ​ស្គី​ក​កក​កម្ពុជា ត្រៀម បញ្ជូន​អត្ត​ព​លិ​ក​វ័យក្មេង ចន្លោះ ពី​៥​ដល់​១៣​ឆ្នាំ​ចំនួន​១៨​រូប ដើម្បី​ទៅ​ចូលរួម​តាមរយៈ ការប្រកួតប្រជែង​ពាន រង្វាន់​សិស្ស​អាហារូបករណ៍ ចំនួន​៥៨​រូប​នៅ​ភ្នំពេញ​៕ (​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់