adverise with khmeread Index

លោក Wenger ថា​ការប្រមាថ​ពី​អ្នកគាំទ្រ​បន្ទាប់ពី​ចាញ់ Stoke កាលពី​រដូវ​កាល​មុន​ធ្វើ​ឲ្យ​គាត់ "​តូចចិត្ត​និង​ខកចិត្ត​"

គ្រូបង្វឹក​កាំភ្លើង​ធំ Arsenal លោក Wenger បាន​ចាកចេញ​ដោយ​តូចចិត្ត​និង​ខកចិត្ត​បន្ទាប់ពី​រង​ការប្រមាថ​ពី​សំណាក់​អ្នកគាំទ្រ និង​លោក​បាន​ព្រមាន​ថា វា​នឹង​កាន់តែ​អាក្រក់​ជាងនេះទៀត​នៅ​ថ្ងៃ​អនាគត​។​

​ក្រុម​អ្នកគាំទ្រ Arsenal មួយ​ក្តាប់​តូច​បាន​ធ្វើទុក្ខបុកម្នេញ​លោក Wenger និង​ក្រុម​កីឡាករ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Stoke កាលពី​រដូវ​កាល​មុន​បន្ទាប់ពី​រង​បរាជ័យ ៣-២ ហើយ​លោក​អះអាងថា ក្លឹប​ប្រហែលជា​ត្រូវតែ​ផ្លាស់ប្តូរ​គម្រោង​នៃ​ការធ្វើដំណើរ​នាពេលខាងមុខ​។​

​ក្រុម​របស់លោក Wenger ដែល​នឹងត្រូវ​ធ្វើដំណើរ​តាម​រថភ្លើង​ទៅកាន់​ទឹកដី Britannia ម្តងទៀត​ក្នុងថ្ងៃនេះ បាន​និយាយថា "​ខ្ញុំ​មិនបាន​គិត​វា​តែ​ខ្លួនឯង​នោះទេ ខ្ញុំ​ពិតជា​ខូចចិត្ត​និង​ខកចិត្ត​ដោយសារ​លទ្ធផល ជាង​ប្រតិកម្ម​របស់​មនុស្ស​មួយចំនួន​ដែល​ខ្ញុំ​អាច​យល់បាន​។​

​នៅពេលដែល​អ្នក​ស្រឡាញ​ក្លឹប​មួយ អ្នក​ចង់បាន​លទ្ធផល​វិជ្ជមាន​។ វា​ជា​រឿង​ទូទៅ​ទៅហើយ​នាពេល​បច្ចុប្បន្ននេះ ហើយ​ខ្ញុំ​ជឿថា​វា​នឹង​ក្លាយជា​បញ្ហា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​"៕

 

adverise with khmeread
ប្រភព៖ មៀរឺ

អ្នកនឹងចូលចិត្ត

មតិយោបល់