adverise with khmeread Unnamed

កីឡា​ចំបាប់​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ាន​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៦!

    ភ្នំពេញ ៖  ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​កំពុង​បង្កើន​ការហ្វឹកហាត់​យ៉ាងសកម្ម នៅ​សាល​ដំបូលទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​បង្កើន​បច្ចេកទេស​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​គ្រោង​នឹង ធ្វើ ឡើងជា​ផ្លូវការ នា​ថ្ងៃទី​៦ ទី​៧​ខែធ្នូ ឆ្នាំ​២០១៦ នៅ​ពហុកីឡាដ្ឋាន​ជាតិ​។​

    លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​ចំបាប់​កម្ពុជា​បានឱ្យដឹងថា សហព័ន្ធ​ចំបាប់​បាន​ត្រៀម​កីឡាករ​កីឡាការិនី​ឆ្នើម​២៥​រូប ដើម្បី​ប្រជែង​យក​មេដាយ​ខណៈ​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​។ ការប្រកួត​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ មាន​៧​ប្រទេស​ចូលរួម​ប្រកួត ក្នុងនោះ​មានដូចជា កម្ពុជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី សង្ហ​បុរី ឡាវ និង​ថៃ ហើយ​ប្រទេស​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ ដែល​ពិបាក​នឹង​យក ឈ្នះ​នោះ គឺ​ប្រទេស​វៀតណាម​។ 

    លោក​បញ្ជាក់ទៀតថា សម្រាប់​ការប្រកួត​នេះ សហព័ន្ធ​បាន​រៀប​វិញ្ញាសា ដាក់ឱ្យ​ប្រកួត​នោះ​មាន​ចំនួន​១៨​វិញ្ញាសា ហើយ​សម្រាប់​កម្ពុជា​យើង ក្នុង​មួយ​ប្រភេទ​ទម្ងន់​អាចដាក់​បាន​២​នាក់​។ សម្រាប់​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ដូចគ្នានេះដែរ កាលពី​កន្លងមក​កីឡាករ​កីឡាការិនី​កម្ពុជា​បញ្ជូនទៅ​៥ នាក់ ទទួលបាន​មេដាយ​៥​មកវិញ​ដែរ ដូច្នោះ ការប្រកួត​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា​ទទួល​សិទ្ធ​ធ្វើ ជា​ម្ចាស់ផ្ទះ លោកមា​នស​ង្ឈឹ​ម​ច្រើន​ថា ការ​ប្រជែង​យក​មេដាយ​របស់​កីឡាករ កីឡា​ការ​នី​កម្ពុជា​លើក​នេះ​ទទួល បាន​ច្រើន​ដូច​ការរំពឹងទុក​។​

    លោក​អះអាងថា សម្រាប់​ការប្រកួត​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ លោក​បានធ្វើការ​បង្វឹក​កីឡាករ កីឡាការិនី ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ទាំង​កម្លាំង និង​បច្ចេកទេស ដើម្បី​ត្រៀម​ប្រជែង​យក​មេដាយ​ពី​សំណាក់ ដៃគូរ​អន្តរជាតិ​។​

    សូមបញ្ជាក់ថា ការប្រកួត​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នេះ គឺជា​លើក​ទី​១ ហើយ​ការរំពឹងទុក​ថា​ដណ្តើមបាន​មេដាយ​ច្រើន​ពី​ព្រឹត្តិការ​នេះ គឺមាន​រំពឹង​ខ្ពស់ ដោយហេតុថា​កន្លង​ចំបាប់​ជា វិញ្ញាសា​មួយ ដែល​អាច​ដណ្តើមបាន​មេដាយ​បាន​ច្រើន​គួរសម នៅក្នុង​ព្រឹត្តិការ​អន្តរជាតិ​៕​ (​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់