adverise with khmeread Unnamed %281%29

ប៉ូលិស​វ៉ៃខ្នោះ​ចោរ​ប្លន់ម៉ូតូ​ប្រដាប់ដោយដាវបានម្នាក់ សល់ ៦ នាក់ទៀតរត់ខ្ទេច

    ភ្នំពេញ ៖ ចោរ​ប្រើ​ដាវ​កាប់​ប្លន់​យក​ម៉ូតូ​ម្នាក់​ដែល​សេសសល់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ​ឆ្នាំ​២០១៦​ ម៉ោង​១​អា​ធ្រា​ត្រ​នៅ​ចំណុច​ភូមិ​ផ្សារ​តូច ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ស្វាយ មាន​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​រង្វង់​មូល​កាំ​កូ​ សង្កាត់​ទួល​សង្កែ​ ​រួម​និង​បក្ខពួក​៧​នាក់​ទៀត​ឈ្មោះ​កូ​កា​,​ អា​សិ​ទ្ទ, អាប៊ុ​ត, អា​ហៀ​ និង​៣​នាក់​ទៀត​ពុំ​ស្គាល់ឈ្មោះ។​

    តាម​ចម្លើយសារភាព​របស់​ឈ្មោះ ​ស្វាយ​ មាន បាន​រៀបរាប់ថា ខ្លួន​និង​បក្ខពួក​បានធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​យក​ម៉ូតូ​នៅ​ចំណុច​មុខ​ណែ​ត​៨៩ ​ផ្លូវជាតិ​លេខ​៥​ ភូមិ​ផ្សារ​តូច​ ​សង្កាត់​ទួល​សង្កែ កាលពី​ថ្ងៃទី​១៥ សីហា​ ​ឆ្នាំ២០១៦​ ម៉ោង​១​អា​ធ្រា​ត្រ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​គ្រុយ ហស្ស​ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​លក់ដូរ​ស្នាក់នៅ​ផ្ទះ​លេខ​៥០ ផ្លូវ​១១១ សង្កាត់​អូ​ឫស្សី​ទី​១​។ ម៉ូតូ​ដែល​ចោរប្លន់​ម៉ាក​ហុងដា​សេ​១២៥​ពណ៌ខ្មៅ ស្លាកលេខ​ព្រៃវែង​1E-2264  លេខ​តួ​និង​ម៉ា​ស៊ី​ន​ ៨៧៤២៥៥៩​។​

    ក្នុងករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិ​វិធី​និង​បន្ត​ការស្រាវជ្រាវ​ស្វែងរក​បក្ខពួក​ដែល​នៅ​សេសសល់​បន្ថែមទៀត៕

adverise with khmeread

មតិយោបល់