adverise with khmeread 0

អនាគត​មនុស្ស​ប្រហែល​លែង​បារម្ភ​រឿង​សាក​ថ្ម​ស្មា​ត​ហ្វូ​ន​! អ្នកវិទ្យាសាស្ត្រ​អាមេរិក​រកឃើញ​បច្ចេកវិជ្ជាថ្ម​​ថ្មី សាក​ភ្លើង​តែ​ប៉ុន្មាន​វិនាទី ប្រើ​បាន​ច្រើន​ថ្ងៃ​

    ​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​បាន​បង្កើត​បច្ចេកវិជ្ជា​ថ្ម​ថ្មី​មួយ ដែល​ប្រើ​កំពូល​កង់​ដង់​មួយ និង​រកឃើញ​ធាតុ​ផ្សំ 2D ថ្មី​មួយទៀត ខណៈដែល​ស្នូល​របស់​កំពូល​កង់​ដង់​ថ្មី​នេះ​មាន​ដង់ស៊ីតេ​ថាមពល​និង​កម្លាំង​ខ្លាំង​មិនគួរ​ឱ្យ​ជឿ​។ ហើយ ធាតុ​ផ្សំ 2D អាចធ្វើឱ្យ​សាក​ថ្ម​បាន​លឿន​រក​លេខ​ដាក់​គ្មាន​។​

​    ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Central Florida បាន​បង្កើត​នូវ​ដំណើរការ​ថ្មី​មួយ​សម្រាប់​អភិវឌ្ឍ​កង់​ដង់​ដែល​អាច​បត់បែន​បាន​នេះ ដោយ​វា​មាន​សមត្ថភាព​លើសពី​ថ្ម​ប្រើប្រាស់​សព្វថ្ងៃ​។ កង់​ដង់​នេះ​អាច​សាក​ថាមពល​លឿន​ជាង ៣ ម៉ឺន​ដង ហើយ​ពួកវា​អាច​ផ្ទុក​ថាមពល​ប្រើ​បាន​ច្រើន​ថ្ងៃ​។​

​    ​បើ​ប្រៀបធៀប​ទៅនឹង​ថ្ម​ប្រភេទ Lithium-ion ការស្រាវជ្រាវ​ថ្ម​ថ្មី​នេះ​អាច​ផ្ទុក​ថាមពល ២០ ដង​ច្រើនជាង​ថ្ម​ប្រភេទ Lithium-ion ទៅទៀត​។​

​    ​យ៉ាងណាមិញ​វា​ជា​គំរូ​សាកល្បង​មួយ ហើយ​អ្នកស្រាវជ្រាវ​ទាំងអស់​សង្ឃឹមថា​វា​នឹងមាន​ឥទ្ធិពល​លើ​បច្ចេកវិជ្ជា​ពិភពលោក​នៅ​ថ្ងៃ​ណាមួយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់