adverise with khmeread Real madrids welsh forward gareth bale

គួរឱ្យ​ស្តាយ​! Gareth Bale អវត្តមាន​រហូតដល់​ឆ្នាំ ២០១៧ និង​ខកខាន​ជំនួប El Clasico

    ​Gareth Bale នឹង​អវត្តមាន​សម្រាប់​ជំនួប El Clasico ជាមួយនឹង​បញ្ហា​របួស​កជើង បន្ទាប់ពី​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid រូបនេះ បានធ្វើឱ្យ​ភ្លាត់​មាន​របួស​ដោយ​ខ្លួនឯង​ដោយ​ចៃដន្យ​នៅក្នុង​ការប្រកួត​ជាមួយនឹង Sporting Lisbon ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​វែ​ល​រូបនេះ បានទទួល​រងជើង​ខាងស្តាំ​របស់គាត់ ប៉ុន្តែ​គាត់​បាន​ព្យាយាម​បន្តសកម្មភាព​របស់ខ្លួន​បន្ទាប់ពី​បាន​ដួល​នៅលើ​ទីលាន​។​

​    ​ទោះជា​យ៉ាងណាក្តី ត្រឹម​រយៈពេល​ប៉ុន្មាន​នាទី​បន្ទាប់ គាត់​បាន​អង្គុយ​ចុះ​នៅលើ​ទីលាន និង​បាន​សុំឱ្យ​ដូរ​គាត់​ចេញ ហើយ​លោក Zinedine Zidane បាន​ប្តូរ Marco Asensio ចូល​ជំនួស​គាត់​។​

​    ​Bale យ៉ាងហោចណាស់​នឹង​ខក​ខាន​ការប្រកួត​សម្រាប់​រយៈពេល​បី​សប្តាហ៍​បន្ទាប់​ខាងមុខ រួមបញ្ចូល​ទាំង​កាលបរិច្ឆេទ​ប្រកួត​ដ៏​សំខាន់​ជាមួយ Barcelona ។​

​    ​ទោះជា​យ៉ាងណាក្តី ប្រសិនបើ​ស្ថានភាព​របស់គាត់​មិនអាច​ប្រសើរ​បាន​ក្នុងពេល​ឆាប់ៗ​នេះ និមិត្តរូប​បាល់ទាត់​ប្រទេស​វែ​ល​រូបនេះ ប្រហែលជា​នឹងត្រូវ​ការធ្វើ​ការវះកាត់ ដែល​គាត់​នឹង​អាច​ស្ថិត​នៅក្រៅ​ទីលាន​លើសពី​រយៈពេល​ពីរ​ខែ​៕

adverise with khmeread

មតិយោបល់