adverise with khmeread Unnamed

ទុស្សេ​ខ្សែភ្លើង​ឆេះ​អស់​ផ្ទះមួយ​ខ្នង​នៅ​ព្រែក​ព្នៅ​

    ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង ត្រង់ចំណុច ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែ​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃទី​២៤ ​វិច្ឆិកា​ ឆ្នាំ​២០១៦ បណ្តាលឱ្យ​ឆេះ​អស់​ផ្ទះមួយ​ខ្នង។​

    ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ យ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    សម្ភារៈខូចខាត​ផ្ទះ ជញ្ជាំង​ស័​ង្កសី ប្រក់ ​ស័​ង្ក​សី ទំហំ ៤x៧ ចំនួន ០១ ​ខ្នង និង​សម្ភារៈ​ក្នុងផ្ទះ​ទាំងអស់ ត្រូវ​ឆេះ​ទាំងអស់​។​

    ក្នុង​ហេតុការណ៍​នេះ ប៉ូលិស​បាន​ទាក់ទង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុន​កម្ពុជា​តេ​លា​ចំនួន ២​ គ្រឿង ដែល​នៅ​ជិត​បំផុត ជួយ​អត្ត​រាគ​មន៍​ហើយ​បាន​រលត់ទៅវិញ​ទាំងស្រុង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល។ ​មូលហេតុ​បណ្តាលមកពី ឆ្លង​ចរន្ត​អគ្គិសនី ហើយ​ម្ចាស់ផ្ទះ​ចាក់សោ​មិន​នៅផ្ទះ​៕

adverise with khmeread

មតិយោបល់