Untitled 1

ចាប់​ជនសង្ស័យ​ ៤ ​នាក់​គាស់​ថតតុ​លួច​លុយ ​២​ ពាន់​ដុល្លារ​ និង​អាយ​ផេ​ត​

    ភ្នំពេញ ៖ ជនសង្ស័យ​ ៤ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​២៣ ​វិច្ឆិកា ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ដោយ​ការ​គាស់​ទម្លុះទម្លាយ​ (​គាស់​ថតតុ)​ យកប្រាក់​ ២ ​ពាន់​ដុល្លារ​ និង​អាយ​ផេ​ត​នៅ​ថ្ងៃទី​២១ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​នៅ​ចំណុច​ក្នុង​ហាង​លក់​សម្ភារៈ​ក្មេង​យីហោ ​បេប៉ី​អេ​ល​ខី​ត ​ផ្លូវ​៥៩៨ ​ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ប៉ូលិស​ខណ្ឌ​សែន​សុខ ​បាន​ឃាត់​ជនសង្ស័យ​ចំនួន​ ៤ ​នាក់​ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ការ​គាស់​ទម្លុះទម្លាយ​ (​គាស់​ថតតុ​លួច​យកប្រាក់​និង​អាយ​ផេ​ត​)​ នៅ​ចំណុច​ក្នុង​ហាង​លក់​សម្ភារៈ​ក្មេង​យីហោ ​បេ​ប៉ីអេ​ល​ខី​ត​ ផ្លូវ​៥៩៨ ​ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​។​

    ក្រោយពី​បាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ​សិលា វុ​ទ្ធ​ និង​ឈ្មោះ​ វិ​ន លាង​ហ៊ី ដោយបាន​បញ្ជា​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ បាន​ចុះទៅ​ឃាត់​ជនសង្ស័យ​ឈ្មោះ​ សុ​ត ទី ​និង​ឈ្មោះ​ សុ​ត រ៉ា​ ដោយបាន​ដកហូត​សម្ភារៈ​វត្ថុតាង​ចាប់យក​គឺ ​អាយផេ​ត​ចំនួន ​០១ ​គ្រឿង​។ ​រួច​ប្រគល់ជូន​ជនរងគ្រោះ​យកទៅ​ប្រើប្រាស់​បណ្តោះអាសន្ន​តាម​ការស្នើសុំ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឃាត់​មានឈ្មោះ​១.ឈ្មោះ ​សិលា រ៉ា​វុ​ទ្ធ​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មើល​ការ​ខុ​សត្រូវ​ក្នុង​ហាង​បេប៉ី​អេ​ល​ឃី​ត​ស្នាក់​នៅក្នុង​ហាង​ផ្លូវ​៥៩៨ ​ក្រុម​៥​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​, ២.​ឈ្មោះ ​វិ​ន លាងហ៊ី ​ហៅ​សុភាព​ ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​អ្នកបម្រើ​មើល​កូន​ឱ្យគេ​ស្នាក់​នៅក្នុង​ហាង​ផ្លូវ​៥៩៨ ​ក្រុម​៥ ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​, ៣.ឈ្មោះ​ សុ​ត ទី​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាងឈើ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​មិត្តភាព ​សង្កាត់​ឫស្សីកែវ (​ទទួលផល​ចោរកម្ម​) ​និង​៤/​ឈ្មោះ ​សុ​ត វណ្ណ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាងឈើ​ស្នាក់នៅ​ភូមិ​ស្ពាន​ខ្ពស់ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​​ (​ទទួលផល​ចោរកម្ម​)​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ឃួន លឹម​ឈន់​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មន្ត្រីរាជការ​ស្នា​ក់នៅ​ផ្ទះ​លេខ​១៥៦ ​ផ្លូវ​៥៩៨​ ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ។ ​សម្ភារៈបាត់បង់ ១.​ប្រាក់​ដុល្លា​សរុប​ចំនួន​ ២០០០$ (​ពីរពាន់​ដុល្លា​អាមេរិក​), ២.​អាយ​ផេ​ត​ចំនួន​ ០១​ គ្រឿង​ និង​ទូរស័ព្ទ​សេរី​ចាស់​ចំនួន ​០១ ​គ្រឿង​ម៉ាក​ណូគា​ស៊ី​ម​ពីរ​៕
  

មតិយោបល់