adverise with khmeread Nintchdbpict000283844503

ពួក ISIS កាត់​ក្បាល​លោកតា​ពិការភ្នែក​អាយុ ១០០ ឆ្នាំ ដោយ​ចោទថា "​ចេះ​អំពើ​អាប​ធ្មប់​"

    ​ពេជ្ឈឃាដ ISIS បាន​កាត់​ក្បាល​បុរស​ពិការភ្នែក​វ័យ ១០០​ឆ្នាំ​ម្នាក់ ដែល​ពួកគេ​បាន​អះអាងថា​គាត់​ចេះ​អំពើ​អាប​ធ្មប់​។​

​    ​រូបភាព​ក្រាហ្វិក​បានបង្ហាញ​ពី​បព្វជិត​មូស្លីម​ម្នាក់​ឈ្មោះ Sulaiman Abu Haraz ត្រូវបាន​សម្លាប់​ដោយ​ពួក​ជី​ហាត​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។​

​    ​បុរស​ចំណាស់​រូបនោះ​ត្រូវបាន​ចាប់ជំរិត​ពី​កសិដ្ឋាន​របស់គាត់​ក្នុង​ទីក្រុង Arish ក្នុង​រយៈពេល​ពីរ​សប្តាហ៍​មុនពេល​ដែល​គាត់​ត្រូវបាន​គេ​សម្លាប់​។​

​    ​ក្នុង​រូបភាព​បានបង្ហាញ​ពី​បុរស​ចំណាស់​ម្នាក់​ស្ថិតនៅក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ទឹកក្រូច ដែល​ក​របស់គាត់​ត្រូវបាន​ដាក់​កល់​ទៅនឹង​គល់ឈើ ខណៈ​ពួក​ជី​ហាត​ឈរ​ក្បែរ​គាត់​រង់ចាំ​កាត់​ក្បាល​។​

​    ​បន្ទាប់ពី​ការស្លាប​របស់គាត់ សមាជិក​នៃ​ក្រុម​ភេរវកម្ម​នៅ​ខាងក្រោយ​រូបភាព​បាន​លើក​ម្រាមដៃ​មួយ​ដើម្បី​បង្ហាញ​ការ​គំនាប់​របស់​ពួកគេ​៕

ប្រភព៖ metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់