adverise with khmeread Paris saint germains edinson cavani clashes with arsenals aaron ramsey francis coquelin and olivi

ប្រិយមិត្ត​កាំភ្លើង​ធំ​ពេញចិត្ត​ស្តូក​ក្រោយ​ឃើញ Giroud ចេញមុខ​តទល់​នឹង Cavani ដែល​ប៉ុនប៉ង​ដាល់​មុខ​របស់ Ramsey

​    ​Olivier Giroud និង Edinson Cavani មានឈ្មោះ​លេចធ្លោ​ជាងគេ​កាលពី​ប្រកួត Champions League រវាង Arsenal និង PSG យប់មិញ​។ 

​    ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ Giroud បាន​ក្លាយទៅជា​និមិត្តរូប​នៃ​ភាព​ធុញទ្រាន់​មួយ​របស់​កាំភ្លើង​ធំ Arsenal ខណៈដែល​ប្រិយមិត្ត​របស់​ពួកគេ​ជារឿយៗ​បាន​ទទូច​ឱ្យ​ក្លឹប​ចុះហត្ថលេខា​ទិញ​ខ្សែប្រយុទ្ធ​ថ្មី​ដែល​ប្រសើរ​ជាង​នេះ​ដើម្បី​ដឹកនាំ​ពួកគេ​ឱ្យ​ស្គាល់​រសជាតិ​លើក​ពាន​នឹង​គេ ហើយ​ឱ្យ​រក​ខ្សែប្រយុទ្ធ​ដូច Cavani មកលេង​ជំនួស​។​

​    ​ហើយ​ឥឡូវ​អ្នក​ទាំងពីរ​បាន​ប៉ះគ្នា នៅឯ​ទឹកដី Emirates កាលពី​យប់មិញ​នេះ ខណៈដែល​អ្នក​ទាំងពីរ​អាច​ស្វែងរក​គ្រាប់​បាន​នៅ​អំឡុង​តង់​ទីមួយ​នៃ​ជំនួប Champions League រវាង Paris Saint-Germain និង Arsenal ។​

​    ​ប៉ុន្តែ​មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ​អ្នក​ទាំងពីរ​ពិត​ជាមាន​ភាពចម្រូងចម្រាស់​បំផុត ខណៈដែល Cavani បាន​បញ្ចេញ​ប្រតិកម្ម​ចង់​វាយប្រហារ​ទៅលើ Aaron Ramsey ហើយ Giroud ក៏បាន​ចេញមុខ​បញ្ចេញ​កាយវិការ​ការពារ​មិត្ត​រួម​ក្រុម​របស់ខ្លួន​យ៉ាង​ក្លាហាន​។​

​    ​ខ្សែប្រយុទ្ធ​ទាំងពីរ​បន្ទាប់មក​បាន​បន្ត​ជម្លោះ​របស់​ពួកគេ​បន្តទៀត​នៅ​ច្រក​ចេញពី​ទីលាន ហើយដោយ​ហេតុ​ឃើញ​ទឹកចិត្ត​ការពារ​មិត្ត​រួម​ក្រុម​ពី​សំណាក់ Giroud ប្រិយមិត្ត Arsenal ក៏បាន​ចូលទៅ Twitter អបអរ​រូបគេ​យ៉ាង​សម្បើម​៕ 


 

adverise with khmeread

មតិយោបល់