adverise with khmeread 1

ក្រុមហ៊ុន​សាម​សុង​ទទួល​ពានរង្វាន់ «​ក្រុមហ៊ុន​យកចិត្តទុកដាក់​លើ​សហ​គម​ន៍​ល្អ​បំផុត​ប្រចាំឆ្នាំ​» នៅ​កម្មវិធី​សាជីវកម្ម​ប្រកបដោយ​ឧត្តមភាព និង​និរន្តរភាព​ប្រចាំ​តំបន់​អាស៊ី 2016

​    ​ថ្មីៗ​នេះ ក្រុមហ៊ុន​សាម​សុង​បាន​ជាប់​ឈ្មោះ​ជា «​ក្រុមហ៊ុន​យកចិត្តទុកដាក់​លើ​សហ​គម​ន៍​ល្អ​បំផុត​ប្រចាំឆ្នាំ​» នៅ​កម្មវិធី​សាជីវកម្ម​ប្រកបដោយ​ឧត្តមភាព និង​និរន្តរភាព​ប្រចាំ​តំបន់​អាស៊ី 2016​។ សាម​សុង​បាន​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត​លើ​ការជួយ​ដល់​សហគមន៍​ប្រកបដោយ​ឧត្តមភាព និង​កិច្ចខិតខំ​ប្រឹងប្រែង ដែល​សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ក្រុមហ៊ុន​សាម​សុង​ជា​ពលរដ្ឋ​​សកល ក្នុងការ​ជម្រុញ និង​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​វិជ្ជមាន​ជុំវិញ​ពិភពលោក​។​

​    ​លោកស្រី Irene Ng ដែលជា​អនុប្រធាន  សាជីវកម្ម​ទីផ្សារ នៃ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី​បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​សាម​សុង​ពិត​ជាមាន​កិត្តិយស​ដែល​បានទទួល​​ស្គាល់​សម្រាប់​កិច្ច​ខំប្រឹងប្រែង​ថែរក្សា​សហគមន៍​ជាថ្មី​ម្តងទៀត ដែល​ផ្តល់​ឲ្យ​យើង​នូវ​មោទនភាព​​យ៉ាងខ្លាំង​ដោយ​បានទទួល​ពានរង្វាន់​ដ៏​អស្ចារ្យ​សម្រាប់​ឆ្នាំនេះ​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ភាពជោគជ័យ​មួយ​នេះ​បានមកពី​សមិទ្ធផល​អាជីវកម្ម និង​ការរួមចំណែក​ជាមួយនឹង​សហគមន៍ ដែលជា​ផ្នែក​សំខាន់​មួយ​នៃ​ស្លាក​យីហោ​របស់​យើង​។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ យើង​បាន​បង្កើត​កម្មវិធី​សម្រាប់​ប្រជាពលរដ្ឋ​ដោយ​ពឹង​ផ្អែកលើ​មាត្រដ្ឋាន និង​និរន្ត​ភាព​នៅ​ទូទាំង​តំបន់ ជាមួយនឹង​ការអប់រំ​ដែលជា​ស្នូល​នៃ​ការបម្រើ​សហគមន៍​របស់​យើង​។ យើង​នឹង​បន្ត​កិច្ចប្រឹងប្រែង​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ការរស់នៅ​របស់​បុគ្គ​ល​ម្នាក់ៗ​កាន់តែ​ប្រសើរ​ទ្បើង​។​»

    ​ចំណែកឯ  លោក​បណ្ឌិត Jayanthi Desan ដែលជា​គណៈវិនិច្ឆ័យ​នៃ​កម្មវិធី​នេះ​បាន​​មានប្រសាសន៍ថា​៖ «​កម្មវិធី​សាជីវកម្ម​ប្រកបដោយ​ឧត្តមភាព និង​និរន្តរភាព​ប្រចាំ​តំបន់​អាស៊ី បានជ្រើសរើស​ក្រុមហ៊ុន​ដែល​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​បដិវត្តន៍ និង​និរន្តរភាព​។ ក្រុមហ៊ុន​ដែល​បានទទួល​ពានរង្វាន់​ប្រភេទ​ក្រុមហ៊ុន​យកចិត្តទុកដាក់​លើ​សហ​គម​ន៍​ក្នុង​តំបន់​អាស៊ី​បានបង្ហាញ​ពី​ភាពជា​ពលរដ្ឋ​សកម្ម​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​របស់​សង្គម​ជា​ទ្រង់ទ្រាយ​ធំ ហើយ​ក្រុមហ៊ុន​​សាម​សុង​ក៏បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​សម្រាប់​ប្រភេទ​ពានរង្វាន់​មួយ​នេះ​។​»​

    ការអប់រំ​ជា​គ្រាប់ពូជ​នៃ​ការច្នៃប្រឌិត​​

    ក្រុមហ៊ុន​សាម​សុង​យល់ឃើញថា​ការអប់រំ​ប្រៀបដូចជា​គ្រាប់ពូជ​នៃ​ការច្នៃប្រឌិត ដូច្នេះហើយ​ទើប​យើង​បាន​បង្កើត​កម្មវិធី​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​វិស័យ​អប់រំ​យុវជន និង​បណ្តុះបណ្តាល​ការងារ​​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា សេវាកម្ម និង​ជំនាញ​របស់​យើង​។ 

    វិទ្យា​សា្ថ​ន​បណ្តុះបណ្តាល​​ប​ចេ្ច​ក​វិទ្យា​របស់​សាម​សុង (Samsung Tech Institutes) នៅក្នុង​ប្រទេស​ម៉ា​ទ្បេ​ស៊ី សិង្ហ​បុរី ទ្បា​វ កម្ពុជា មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ឥណ្ឌូនេស៊ី បន្ត​ធ្វើការ​ជាមួយ​ដៃគូ​អប់រំ​ជាច្រើន ដើម្បី​ផ្តល់ជូន​យុវជន​នូវ​ថ្នាក់​បណ្តុះបណ្តាល និង​មេរៀន​ជាក់ស្តែង​ដ៏​ល្អ​បំផុត ដែល​បំពាក់​នូវ​ជំនាញ​សំខាន់ៗ​​រៀបចំ​សម្រាប់​កម្លាំង​ពលកម្ម​។ ​

    ផ្តល់​ការ​ជ្រោមជ្រែង​ក្នុង​សហគមន៍​បន្ថែម​ពីលើ​វិស័យ​អប់រំ​

    ក្រៅពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​អប់រំ ក្រុម​ហ៊ុម​សាម​សុង​ថែមទាំង​បាន​ជួយ​ដោះស្រាយ​បញ្ហា​សំខាន់​ផ្សេងៗ​ទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នៃ​សហគមន៍​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី ដូចជា​កម្មវិធី​សាម​សុង Love and Care និង​កម្មវិធី​ស្ម័គ្រចិត្ត​របស់​បុគ្គលិក​សា​ម​សុង ដោយមាន​ជំនួយ​ពី​បច្ចេកវិទ្យា និង​ធនធាន​ផ្សេងទៀត​ក្នុងការ​បង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​សហគមន៍ និង​ជួយ​ដោះស្រាយ​គម្លាត​នៃ​ការអប់រំ និង​បញ្ហា​សង្គម​។​ 

    កម្មវិធី​សាជីវកម្ម​ប្រកបដោយ​ឧត្តមភាព និង​និរន្តរភាព​ប្រចាំ​តំបន់​អាស៊ី គឺជា​កម្មវិធី​ដែល​ទទួលស្គាល់​ក្រុមហ៊ុន និង​បុគ្គល​ឈានមុខ​គេ​ដោយ​ផ្អែកលើ​ចំណុច​សំខាន់​ពីរ​យ៉ាង ដូចជា ភាពជា​អ្នកដឹកនាំ និង​ការ​ទំនួល​ខុសត្រូវ​ក្នុងសង្គម​។ ប្រភេទ​ក្រុមហ៊ុន​យកចិត្តទុកដាក់​លើ​សហគមន៍​ដ៏​កំពូល​បាន​ប្រារព្ធ​ពិធី​សម្រាប់​ក្រុមហ៊ុន​ដែល​បានធ្វើ​ឲ្យ​សហគមន៍​កាន់តែ​ប្រសើរ​ទ្បើង​តាមរយៈ​ការផ្តួចផ្តើម​ជាច្រើន​។ អ្នកទទួល​ពានរង្វាន់​នេះ​បង្ហាញ​ពី​ពលរដ្ឋ​គំរូ​ល្អ​ក្នុង​កិច្ចខិតខំ​​ប្រឹងប្រែង​ថែរក្សា និង​ការលើកកម្ពស់​សុខុមាល​ភាព​សម្រាប់​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

​    អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd 

    ​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ news.samsung.com/global

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់