ត្បូងឃ្មុំ ៖ កម្លាំងនគរបាលស្រុកតំបែរ ចាប់ឃាត់ខ្លួនសង្ស័យចំនួន ៤ នាក់ជាប់ពាក់ព័ន្ធនឹងសារធាតុញៀនដោយខុសច្បាប់កាលពីវេលាម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចំណុចភូមិបែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ ជា ជឿន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តត្បូងឃ្មុំបានឱ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ទី១.ឈ្មោះ ភឿន ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ទី២.ឈ្មោះ សុះ ម៉ូសា ភេទប្រុស អាយុ២១ឆ្នាំ, ទី៣.ឈ្មោះ តាំ យូសុះ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងទី៤.ឈ្មោះ មាត់ អីសា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរពាក់២ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នសមត្ថកិច្ចបានដកហូតបានម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀនចំនួន ៣ កញ្ចប់ ព្រមទាំងជនសង្ស័យទាំង ៤ នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
