adverise with khmeread 15218674 1133197106795203 1772416495 n

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​០២​ នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​

    តាកែវ ៖ ជនសង្ស័យ​ចំនួន ​០២ ​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង ធ្វើការ​ឃាត់ខ្លួន ដោយសង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​ជំ​រៈ​ពេន ស្រុក​សំរោង ខេត្តតាកែវ ។​

​    ប៉ូលិសនិយាយថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន​ឈ្មោះ៖ ទី០១.ឈ្មោះ វ៉ែន វ៉ាន់​ឌឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​ជំ​រៈ​ពេន ស្រុក​សំរោង ខេត្តតាកែវ​ និងទី០២.ឈ្មោះ ញឹម រ៉ាវុធ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​ជំ​រៈ​ពេន ស្រុក​សំរោង ខេត្តតាកែវ​។​

    ​ភ្នាក់ងារ​ដដែល បាន​បន្ត​ឱ្យដឹងថា​ទៀតថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ០១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០១​កញ្ចប់​, ០២. ទូរស័ព្ទ​ដែ​ចំនួន ០៤​គ្រឿង​, ០៣. ម៉ូតូ ចំនួន​០១​គ្រឿង​, ០៤. កាំភ្លើង​ឆ្នៃ ចំនួន​០១​ដើម​, ០៥. ដាវ​ចំនួន​០១ និង០៦. ស្នាប់ដៃ ចំនួន​០១ និង​សម្ភារៈ​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់