15225379 1133276543453926 56448406 o

ឃាត់ខ្លួនអ្នកកត់ អ្នកចាក់ឆ្នោតយួនខុសច្បាប់ ៣ នាក់

    ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ កម្លាំង​សាលាខណ្ឌ​មានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ​មា​នជ័យ ដោយបាន​ការអនុញ្ញាត​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ឆ្នោត​យួន) ​កាលពីវេលា​ម៉ោង​១​ និង​៣០​នាទីរសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុង​ផ្សា​រលឹម​ឈាង​ហាក់ តូប​លេខ​៩៩H ផ្លូវ​លេខ ២៧ ភូមិឬ​ស្សី​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    ប៉ូលិសនិយាយថា​ ជនសង្ស័យ​ដែលជា​ម្ចាស់​ទីតាំង​ចំនួន ០១ នាក់ និង​អ្នក​ចាក់​ភ្នាល់ ​០២ ​នាក់ (​សរុប​ ​០៣​ នាក់​) ដែលបាន​ឃាត់ខ្លួន​មាន​ឈ្មោះ ៖ ទី១.​ឈ្មោះ ហម សុ​ភ័​ក្ក្រ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កត់​ឆ្នោត ស្នាក់នៅ​ផ្ទះជួល​ក្នុង​បុរី​ឡាយ​គង់ ផ្លូវ​បេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ម្ចាស់​ទីតាំង​កត់​ឆ្នោត​), ទី២.​ឈ្មោះ ខែម ចាន់ណា ភេទស្រី អាយុ ៤៩ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣០៧ ផ្លូវលំ  ភូមិឬ​ស្សី​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​អ្នក​ចាក់​ឆ្នោត​), ទី៣,ឈ្មោះ ម៉ម រឿន ភេទស្រី អាយុ ៦០ ឆ្នាំ មុខរបរកសិករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃ​ខ្ញែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។

    ​វត្ថុតាងដកហូតមាន​៖ ឯកសារ​សម្រាប់​កត់​ឆ្នោត​មួយចំនួន, ​ម៉ាស៊ីន​គិត​លេខ​ចំនួន​០២​គ្រឿង​, ទូរស័ព្ទដៃ​ចាស់​០៣​គ្រឿង​, លុយ​ដុ​លា្ល​រ​ចំនួន ២៤​ដុល្លារ, លុយ​ខ្មែរ​ចំនួន ១.៣៤០.០០០​រៀល(មួយលានបីរយសែសិបពាន់រៀល)​, ​ត្រា​ថ្ងៃខែ ០១៕​

មតិយោបល់