adverise with khmeread Untitled 1

ណា​តូ​ចោទ​រុស្ស៊ី​ថា​ជា​អ្នកបង្ក​ភាព​តានតឹង​នៅ​អឺរ៉ុប​ជុំវិញ​ការដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​នាវា​

    ​អង្គការ​ណា​តូ​បាន​ចោទប្រកាន់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ចំពោះ​ការបន្ថែម​ភាព​តានតឹង​នៅក្នុង​ទ្វីបអឺរ៉ុប ជាមួយ​ការដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​នាវា​នៅ​តំបន់​សមុទ្រ​បាល់​ទិ​ក​។​

​    ​ក្រុម​សម្ព័ន្ធមិត្ត​បាន​ពណ៌នា​ការសម្រេច​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំពោះ​ការបញ្ជូន​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ដ៏​ទំនើប​ផុត​ប​លេខ Bastion ទៅក្នុង​ដែនដី Kaliningrad ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ប៉ូឡូញ និង​លី​ទុយ​អា​នីថា ជា​កាយវិការ​យោធា​ដ៏​គឃ្លើន​។​

​    ​ណា​តូ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន AP ថា ការ​ចល័ត​គ្រឿង​សព្វាវុធ​របស់​វិមាន​ក្រឹម​ឡាំង​នឹងមិន​បន្ថយ​ភាព​តានតឹង ឬក៏​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​របស់​យើង​នោះទេ​។​

​    ​ការដាក់​ពង្រាយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក John Kirby អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក បាន​ហៅ​គម្រោង​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាកាស​ជា​អចិ​ន្ទ្រៃ​យ៍រ​បស់​រុស្ស៊ី​នៅ​ដែនដី Kaliningrad ថា ជាការ​បង្ក​អស្ថិរភាព​ដល់​សន្តិសុខ​អឺរ៉ុប​។​

​    ​លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​វាយបក​ចំពោះ​ការលើកឡើង​របស់លោក Kirby កាលពី​ថ្ងៃ​អង្គារ ដោយ​ហៅ​អង្គការ​ណា​តូ​ថា សម្ព័ន្ធមិត្ត​យោធា "​ដ៏​គឃ្លើន​"​។​

​    ​កាលពី​ថ្ងៃ​ចន្ទ លោក Viktor Ozerov ប្រធាន​គណៈកម្មាធិការ​ការពារជាតិ​នៅក្នុង​ក្រុមប្រឹក្សា​សហព័ន្ធ ដែលជា​សភា​ជាន់ខ្ពស់​របស់​រុស្ស៊ី បាន​និ​យ​យា​ថា ការដាក់​ពង្រាយ​មី​ស៊ី​ល Iskander របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​គឺជា​ការឆ្លើយតប​ទៅនឹង​ខែល​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​នៅ​អឺរ៉ុប​ខាងកើត​។​

​    ​សហរដ្ឋអាមេរិក​បាន​ធ្វើឱ្យ​សកម្ម​នូវ​ដំណាក់កាល​ដំបូង​នៃ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​ប្រទេស​រ៉ូ​ម៉ា​នី​កាលពី​ខែឧសភា​។ ដំណាក់កាល​បន្ទាប់​នឹងធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​ប៉ូឡូញ​ក្នុង​ឆ្នាំ ២០១៨​។​

​    ​ប្រទេស​រុស្ស៊ី​បាន​ប្រឆាំងនឹង​ខែល​មី​ស៊ី​ល​នេះ ដែល​ខ្លួន​បាន​ហៅ​វា​ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន​។ ណា​តូ​វិញ​និយាយថា​ខែល​មី​ស៊ី​ល​នេះ​គឺមាន​គោលបំណង​ការពារ​ប្រឆាំង​ការ​វាយឆ្មក់​មកលើ​បណ្តា​រដ្ឋ "​ទុច្ចរិត​" ដូចជា​កូរ៉េខាងជើង​ជាដើម​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់