adverise with khmeread 1

ជប៉ុន​ប្តេជ្ញា​ឆ្លើយតប​ទៅនឹង​ការដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​នាវា​របស់​រុស្ស៊ី​នៅលើ​កោះមាន​ជម្លោះ​

    ​ជប៉ុន​បាន​ប្តេជ្ញា​ថា នឹង​ឆ្លើយតប​ទៅនឹង​ការដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​នាវា​របស់​រុស្ស៊ី​នៅ​កោះមាន​ជម្លោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ នេះ​បើតាម​កាសែត Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​រឿងនេះ​បានកើត​ឡើងខណៈ​មាន​ព័ត៌មាន​លេច​ឮថា រុស្ស៊ី​មាន​គម្រោង​បើក​ដំណើរ​រថភ្លើង​នុយក្លេអ៊ែរ​ម្តងទៀត ដែលជា​មូលដ្ឋាន​ប្រព័ន្ធ​អាវុធ​ពឹង​លើ​ផ្លូវដែក​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​សហភាពសូវៀត​អំឡុង​ទសវត្សរ៍ ១៩៨០​។​

​    ​កងកម្លាំង​រុស្ស៊ី​បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​នាវា​ដ៏​ទំនើប​ផុត​លេខ Bastion និង Bal បាន​ដាក់ឱ្យ​ដំណើរការ​នៅលើ​កោះ Kuril ដែលជា​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់នៅ​ដែល​ត្រូវបាន​យោធា​សូ​វៀត​កាន់កាប់​នៅ​ចុង​សង្គ្រាមលោក​ទី​ពីរ​។​

​    ​ជម្លោះ​ជាង​ប្រាំពីរ​ទសវត្សរ៍​ជុំវិញ​ម្ចាស់​កម្មសិទ្ធិ​កោះ​នេះ បាន​បញ្ចៀស​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង​តូ​ក្យូ​ចុះសន្ធិសញ្ញា​សន្តិភាព​ដើម្បី​បញ្ចប់​អរិភាព​សម័យ​សង្គ្រាម​ជា​ផ្លូវការ​។​

​    ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក Fumio Kishida បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា "​យើង​ចាត់ទុក​ការវិវឌ្ឍ​នេះ​ជា​រឿង​សំខាន់​ខ្លាំង ហើយនឹង​ឆ្លើយតប​តាមរបៀប​សមរម្យ បន្ទាប់ពី​សិក្សា​លម្អិត​ហើយ​នោះ​"​។​

​    ​ប៉ុន្តែ​លោក Kishida ក៏បាន​និយាយថា លោក​សង្ឃឹមថានឹង​ធ្វើឱ្យ​ដំណើរការ​ទៅមុខ​លើ​ការសម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អំឡុង​ទស្សនកិច្ច​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​មក​ប្រទេស​ជប៉ុន​នៅ​ខែក្រោយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់