adverise with khmeread 1

រក​យូរហើយ​! នេះ​ជា​វិធី​បែប​ធម្មជាតិ​ដើម្បី​ព្យាបាល​ភ្នែក​មើលឃើញ​ព្រាលៗ​

    ​តើ​អ្នក​មើលឃើញ​នៅ​ជិតៗ ប៉ុន្តែ​ពេល​សម្លឹង​ឆ្ងាយ​ឃើញ​ព្រាលៗ​? អ្នក​ប្រហែលជា​កើត​ជំងឺ​ភ្នែក​ម្យ៉ាង​ហៅថា មី​ញ៉ូ​ប​។ ឧស្សាហ៍​ឈឺក្បាល រួយ​ភ្នែក ឈឺភ្នែក​ពេល​ត្រូវ​ពន្លឺ​ជាពិសេស​ពេលយប់ និង​ព្រាល​ភ្នែក គឺជា​រោគសញ្ញា​នៃ​អាកា​រៈ​មី​ញ៉ូ​ប​ហើយ​។ យោងតាម​អ្នកជំនាញ​ខាង​ភ្នែក​មួយចំនួន​បានឱ្យដឹងថា អា​ការៈមើល​មិនសូវ​ឃើញ​ឆ្ងាយ​នេះ ទុក​យូរៗ​អាច​បណ្តាលឱ្យ​ងងឹតភ្នែក​តែម្តង​។ ដូច្នេះ​វា​ជាការ​ប្រសើរ​ណាស់​ដែល​ត្រូវ​ទៅពិនិត្យ​ភ្នែក​ជាមួយ​អ្នកជំនាញ​។ 

​    ​ប៉ុន្តែ​គេ​ក៏មាន​វិធី​ធម្មជាតិ​ដើម្បី​ដោះស្រាយ​ជាមួយ​បញ្ហា​ភ្នែក​ព្រាល​មើល​មិនសូវ​ឃើញ​ផងដែរ​។ 

​    ​១. កុំ​ភ្លេច​! ត្រូវឱ្យ​ភ្នែក​បាន​សម្រាក​ញឹកញាប់​
​    ​ឱ្យ​ភ្នែក​សម្រាក​យ៉ាងតិច​ក៏ ២ ទៅ ៣ នាទី​ដែរ​រាល់​មួយ​ម៉ោង​ម្តង​។ 

​    ​២. កំណត់​ពេលវេលា​នៅមុខ​អេក្រង់​អេ​ឡិច​ត្រូ​និ​ច​
​    ​កុំ​មើល​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ ឬ​ថេ​ប្លេ​ត​យូរៗ​ពេក ត្រូវ​លៃលក​មួយ​ល្មម​បាន​ហើយ​។ 

​    ​៣. ធ្វើ​លំ​ហាត់ប្រាណ​ដល់​ភ្នែក​ឱ្យបាន​ទៀងទាត់​
​    ​ត្រូវឱ្យ​ភ្នែក​មើល​ក្នុង​ចលនា​រង្វង់​ឱ្យបាន​យ៉ាងតិច ១០ វិនាទី និង​មើល​ឆ្វេង​ស្តាំ​ចុះឡើងៗ​ឱ្យបាន​យ៉ាងតិច ១០ ដង​។ 

​    ​៤. ត្រូវ​ប្រាកដថា​ពេលធ្វើការ ឬ រៀនសូត្រ​ក្នុងស្ថានភាព​ដែលមាន​ពន្លឺ​គ្រប់គ្រាន់​
​    ​អាន​សៀវភៅ​ក្នុងស្ថានភាព​ងងឹត នឹង​រឹត​ធ្វើឱ្យ​ភ្នែក​ឆាប់​ខូច​។ លើក​ក្រោយ​ត្រូវ​ប្រាកដថា​ជុំវិញ​កន្លែង​រៀនសូត្រ​ឬ​ធ្វើការ​ត្រូវមាន​ពន្លឺ​គ្រប់គ្រាន់​។ 

​    ​៥. ពិសា​អាហារ​សម្បូរ​វីតាមីន​និង​រ៉ែ​
​    ​គួរ​ឧស្សាហ៍​ទទួលទាន​អាហារ​សម្បូរ​រ៉ែ​និង​វីតាមីន​ដូចជា ការ៉ុត ម្ទេស ប៉េងប៉ោះ ពោត ត្រប់ ផ្លែ​បឺ​រ ឪឡឹក ត្របែក ល្ហុង ស្វាយ ស្ត្រ​បឺ​រី ក្រូច ចេក ស៊ុត ត្រី គ្រាប់​ផ្លែឈើ​...​។​ល​៕

adverise with khmeread

មតិយោបល់