adverise with khmeread 1

គ្រាន់តែ​សម្លឹងមើល "​ប្រវែង​" ម្រាមដៃ អ្នក​អាច​ដឹង​រឿង​អា​ថ៍កំ​បាំង​ជាច្រើន​របស់​មនុស្ស​ប្រុស​!

    ​ដោយ​ពឹង​ផ្អែកទៅលើ​ប្រវែង​ម្រាមដៃ គេ​អាច​ស្វែងយល់​ពី​រឿងរ៉ាវ​ជាច្រើន​អំពី​មនុស្ស​ម្នាក់ ជាពិសេស​ក្នុងករណី​មនុស្ស​ប្រុស​។ ដោយ​គ្រាន់តែ​សម្លឹងមើល​ម្រាមដៃ អ្នក​អាច​ដឹង​រឿង​ជាច្រើន​អំពី​មនុស្ស​ប្រុស​ម្នាក់​ដែល​ឈរ​ទល់មុខ​អ្នក​។ ប្រវែង​ម្រាមដៃ​អាច​បង្ហាញ​អំពី​មនុស្ស​ប្រុស​ដែលមាន​ដៃគូ​រួមភេទ​ច្រើន មាន​ភាព​ទាក់ទាញ និង​អាច​បង្ហាញ​ពី​ទំនោរ​ផ្លូវភេទ​របស់​ពួកគេ​។​

​    ​១. សម្បូរ​ដៃគូ​រួមភេទ​
​    ​ប្រសិនបើ​បុរស​ម្នា​ក់មាន​ម្រាមដៃ​នាង​វែង​ជាង​ម្រាមដៃ​ចង្អុល បុរស​នោះ​សម្បូរ​ដៃគូ​រួមភេទ​ណាស់​។​

​    ​២. ងាយ​កើត​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​
​    ​យោងតាម​ការ​ស្ទាបស្ទង់​ចំនួន ១៥ ទៅលើ​បុរស​ចំនួន ៤៥០០ នាក់​បង្ហាញថា ឱកាស​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មាន​ដល់​ទៅ ៣ ដង​ចំពោះ​បុរស​ដែលមាន​ម្រាមដៃ​ចង្អុល​វែង​ជាង​ម្រាមដៃ​នាង​។​

​    ​៣. ភាព​ទាក់ទាញ​
​    ​បុរស​ជាមួយ​ម្រាមដៃ​វែងៗ​មាន​ភាព​ទាក់ទាញ​ជាង​បុរស​ដែលមាន​ម្រាម​ដៃខ្លី ហើយ​មានឱកាស​ច្រើន​ដែលថា​គាត់​មាន​ស្រី​លួច​ស្រឡាញ​ច់​ច្រើន​។​

​    ​៤. មានទ្រព្យ​សម្បត្តិ​
​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​នៅ​ប្រទេស​កាណាដា បាន​សន្ម​ត់​ថា បុរស​ជាមួយ​ម្រាមដៃ​នាង​វែង​ជាង​ម្រាមដៃ​ចង្អុល​ចូលចិត្ត​ប្រថុយប្រថាន​ក្នុងការ​រកស៊ី​ណាស់ ដូច្នេះហើយ​ទើប​ពួកគេ​សម្បូរ​លុយ ប្រសិនបើ​គាត់​ជា​អ្នករកស៊ី​។​

​    ​៥. ផ្លូវភេទ​
​    ​ការសិក្សា​ថ្មីៗ​នេះ​បាន​រកឃើញ​ភាព​ជាប់ទាក់ទង​គ្នា​រវាង​ទំនោរ​ផ្លូវភេទ និង​ម្រាមដៃ​នាង និង​ម្រាមដៃ​ចង្អុល​។ ការសិក្សា​បង្ហាញថា បុរស​ជាមួយ​ម្រាមដៃ​ចង្អុល​វែង​ជាង មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​ជាង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់