Untitled 1

រូបមន្ត​ធ្វើ​ក្រូចឆ្មា​កក​នេះ​អាចជួយ​លោកអ្នក​ប្រឆាំង​ជំងឺ​កាចៗ ដូចជា​ទឹកនោមផ្អែម ដុះ​ដុំ​សាច់ និង​លើស​ទម្ងន់​ជាដើម​

    ​តើ​អ្វី​ទៅ​ដែលជា​រឿង​ល្អ​បំផុត អំពី​ក្រូចឆ្មា​? គឺ​ស្បែក​និង​សំបក​របស់​វា ហើយ​ភាគច្រើន​មនុស្ស​ច្របាច់​ក្រូចឆ្មា​រួច​តែងតែ​បោះចោល​សំបក ដោយសារ​ពួកគេ​មិន​ចូលចិត្ត​រសជាតិ​របស់​វា​។​

​    ​ដូចដែល​អ្នកដឹង​ហើយ​ថា​ក្រូចឆ្មា​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន C ប៉ុន្ដែ​ផ្ទុក​នូវ​វីតាមីន B6, E, A និង​កាល់ស្យូម ជាតិ​ដែក ផូស្វ័រ អាស៊ី​ហ្វូ​លិ​ក ម៉ាញេស្យូម ប៉ូ​តា​ស្យូ​ម និង​ប្រូតេអ៊ីន​ផងដែរ​។​

​    ​ជាមួយនឹង​ការជួយ​របស់​ក្រូចឆ្មា អ្នក​អាច​ស្រក​ទម្ងន់ បង្ការ​ជំងឺ​ទឹកនោមផ្អែម កម្ចាត់​ដុំ​សាច់​សាហាវ គ្រប់គ្រង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្ការ​ការ​ចាល់​ជាតិ​អាស៊ីត​។​

​    ​របៀប​ធ្វើ​៖
​    ​អ្នក​ត្រូវ​លាង​ក្រូចឆ្មា​ឱ្យ​ស្អាត បន្ទាប់មក​យកទៅ​ហាល​ឱ្យ​ស្ងួត សឹម​ដាក់​ក្នុង​ទូទឹកកក​នៅ​កន្លែង​កក​។ នៅពេល​វា​កក​ហើយ​ដកចេញ ឈូស​វា​ឱ្យទៅជា​ល្បាយ​តូចៗ បន្ទាប់មក​រោយ​វា​លើ​អាហារ​ដែល​អ្នក​ពិសា​។​

​    ​នៅពេលនោះ​វា​នឹង​ក្លាយជា​របស់​មួយ​បង្កើន​រសជាតិ​ដល់​អ្នក ហើយ​អ្នកនឹង​ចាប់ផ្ដើម​ចូលចិត្ត​រសជាតិ​របស់​វា​ជាមិនខាន​៕

ប្រភព៖ healthcareportal365

អ្នកនឹងចូលចិត្ត

មតិយោបល់