adverise with khmeread 0

ដំណឹង​ល្អ​សម្រាប់​អ្នក​កើត​រលាក​ថ្លើម​ប្រភេទ A, B, C, D និង E! ឱសថ​ធម្មជាតិ​នេះ​អាចជួយ​ព្យាបាល​ជាសះស្បើយ​

    ​ករណី​ជំងឺ​រលាក​ថ្លើម​ខ្លះ​អាច​រីក​រាលដាល​ទៅជា​បញ្ហា​ផ្សេងៗ​ដូចជា​របួស​ដល់​ជាលិកា​ថ្លើម ឬ​ធ្វើឱ្យ​ក្រិន​ថ្លើម​ហើយ​អាច​ឈានដល់​កើត​ជំងឺមហារីក​ថ្លើម​ទៀតផង​។​

​    ​មូលហេតុ​ភាគច្រើន​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ​នេះ​គឺ​ដោយសារ​វីរុស​រលាក​ថ្លើម​។ ជំងឺ​រលាក​ថ្លើម​មាន​ប្រាំ​ប្រភេទ​គឺ A, B, C, D និង E ខណៈដែល A និង E កើតឡើង​ដោយសារ​អាហារ​និង​ទឹក​ដែល​ផ្ទុក​វីរុស​រលាក​ថ្លើម​។ ដោយឡែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង D អាច​កើតឡើង​ដោយសារតែ​ប៉ះពាល់​សារធាតុ​រាវ​ឆ្លង​មេរោគ ដូចជា​ឈាម និង​ទឹកកាម​ជាដើម​។​

​    ​មាន​វាក់​សាំង​បង្ការ​ជំងឺ​រលាក​ថ្លើម ប៉ុន្ដែ​គេ​មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​រលាក​ថ្លើម​ប្រភេទ C នៅឡើយ​ទេ​។​

​    ​កុំ​ទាន់​អាល់​អស់សង្ឃឹម មាន​ផ្សិត​មួយ​ប្រភេទ​អាចជួយ​អ្នក​បាន ផ្សិត​នោះ​មានតម្លៃ​ថ្លៃ​បន្តិច​ប៉ុន្ដែ​មាន​អត្ថប្រយោជន៍​ច្រើន​រួមទាំង​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ផងដែរ​។​

​    ​ផ្សិត​នោះ​គឺជា​ផ្សិត​លីង​ជឺ ដែល​គេ​ពេញនិយម​ប្រើប្រាស់​បំផុត​នៅ​ប្រទេស​ចិន​។ វា​មាន​លក្ខ​ណៈស​ម្ប​តិ្ត​ជាច្រើន ដែលមាន​សមត្ថភាព​ការពារ​អ្នក​ពី​ការ​ខូច​ថ្លើម​​។​

​    ​ក្នុងប្រទេស​ចិន វា​កំពុង​ត្រូវបាន​គេ​ប្រើ​ព្យាបាល​ជំងឺថ្លើម ដែលជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​។ អ្វីដែល​ផ្សិត​នេះ​ជួយ​អ្នក​បង្ការ​ពី​ជំងឺ​រលាក​ថ្លើម​គឺ កត្តា​តែ​ម្យ៉ាង​គត់ គឺ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។​

​    ​ប៉ុន្ដែ​វា​ក៏មាន​ផលប៉ះពាល់​សម្រាប់​មនុស្ស​មួយចំនួន​ផងដែរ​។ ប្រសិនបើ​អ្នកជា​មនុស្ស​ទាំងនេះ​សូមកុំ​ប្រើប្រាស់​ឱ្យសោះ​៖
​    ​១. ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​
​    ​២. មាន​បញ្ហា​ឈាម​ហូរ​ពិបាក​ឃាត់​
​    ​៣. អ្នកមាន​សម្ពាធ​ឈាម​ខ្សោយ​
​    ​៤. ជំងឺ​ដែលមាន​ប្លា​កែ​ត​ថយចុះ ឬ​គេ​ហៅថា Thrombocytopenia 
​    ​៥. អ្នក​វះកាត់​

​    ​* គ្រឿងផ្សំ​
    - ផ្សិត​លីង​ជឺ​ក្រៀម 
​    ​- ទឹក​ពុះ​មួយ​ប៉ាន់​

        ​* របៀប​ធ្វើ​៖
        ​- ដាំទឹក​មួយ​ប៉ាន់​ឱ្យ​ពុះ​
        ​- រួច​បង់​ផ្សិត​លីង​ជឺ​ក្រៀម​១​ដុំ​ចូល ហើយ​ប្រសិនបើ​ផ្សិត​នោះ​ធំ​ពេក គួរ​កាច់​ពាក់កណ្តាល​ស​ម្រា​ប់​ឆុង​បាន​ហើយ​។ 
        ​- ពេល​ឆុង​ម្តង​ហើយ លោកអ្នក​អាច​ឆុង​ម្តងទៀត​បាន​រហូត​ទាល់តែ​អស់​ជាតិ​។ 

        ​* របៀប​ប្រើ​
        ​- ពិ​សាវា​រាល់ថ្ងៃ ប៉ុន្មាន​ប៉ាន់​ក៏បាន អាស្រ័យ​លើ​ថា​តើ​វា​អស់​ជាតិ​ហើយ​ឬ​នៅ​។ 
        ​- ពិសា​រហូត​ទាល់តែ​ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ជាសះស្បើយ​៕ 

adverise with khmeread
ប្រភព៖ webmd

អ្នកនឹងចូលចិត្ត

មតិយោបល់