adverise with khmeread 1

​រញ្ជួយ​ដី ៧ រិ​ច្ឆ​ទ័​រ​វាយប្រហារ​អាមេរិក​កណ្តា​ល​, ការព្រមាន​អំពី​ស៊ូ​ណា​ម៉ិ​ក៏បាន​ប្រកាសឡើង​ផងដែរ​

​    ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,០ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​ឆ្នេរសមុទ្រ​អាមេរិក​កណ្តាល​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ (​ថ្ងៃ​សុក្រ​នៅ​អាស៊ី​)​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក (USGS)​។​

​    ​USGS បាន​និយាយថា រញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​នៅ​ជម្រៅ ១០,៣ គីឡូម៉ែត្រ ប្រហែល ១៤៩ គីឡូម៉ែត្រ​ពី​ភាគ​និរតី​នៃ​ទីក្រុង Puerto El Triunfo ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​។​

​    ​នាយកដ្ឋាន​ព្រមាន​ស៊ូ​ណា​ម៉ិ​នៅ​មហាសមុទ្រ​ប៉ា​ស៊ិ​ហ្វិ​កបាន​និយាយថា ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ និង​នី​កា​រ៉ា​ហ្គ័​អាច​ឃើញ​រលក​នៅ​កំពស់ ០,៣ ដល់ ១ ម៉ែត្រ​ខ្ពស់ជាង​នីវ៉ូ​សមុទ្រ​។​

​    ​សេវា​ការពារ​ជន​ស៊ីវិល​អែល​សាល់​វ៉ា​ឌ័​រ​បាន​ជូនដំណឹង​ដល់​ប្រជាជន​ដែល​រស់​នៅតាម​បណ្តោយ​ឆ្នេរ​ឱ្យ​ជម្លៀស​ខ្លួន ១ គីឡូម៉ែត្រ​ពី​សមុទ្រ​។ គ្មាន​របាយការណ៍​ស្តីពី​ការខូចខាត ឬ​របួស​ឡើយ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់