adverise with khmeread Untitled 1

អាចារ្យ​កាតូលិក​អាហ្វ្រិក​ខាងត្បូង​និយាយថា ព្យាបាល​អេដស៍ និង​ជំងឺមហារីក​ជាសះស្បើយ​ដោយ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ដាក់​មុខ​

    ​ក្រុមហ៊ុន​មួយ ដែល​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត​ឈ្មោះ Doom បាន​ប្រតិកម្ម​ទាំង​ខឹងសម្បា​បន្ទាប់ពី​អាចារ្យ​កាតូលិក​អាហ្វ្រិក​ខាងត្បូង​ម្នាក់​បាន​និយាយថា គាត់​អាច​ព្យាបាល​ជំងឺមហារីក និង​ហ៊ី​វ ដោយ​បាញ់ថ្នាំ​នេះ​ទៅលើ​មុខ​មនុស្ស​។​

​    ​នៅក្នុង​សារ​មួយ​នៅលើ Facebook លោក Lethebo Rabalago ដែល​អះអាងថា​ជា​ព្យា​ការី និយាយថា គាត់​អាច​ព្យាបាល​មនុស្ស​ដោយ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ដាក់​មុខ​មនុស្ស​ដោយ​ប្រើ​ផលិតផល Doom​។​

​    ​នៅលើ​បណ្តាញ​សង្គម Facebook លោក Rabalago ដែល​គ្រប់គ្រង​គណនី​ឈ្មោះ Mount Zion General Assembly នៅក្នុង​ខេត្ត Limpopo ក្បែរ​ព្រំដែន​ប្រទេស​ម៉ូ​សំ​ប៊ិក អាច​ត្រូវ​បានឃើញ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​សំដៅទៅ​ភ្នែក​មនុស្ស​ដែល​ចូលរួម​ការជួបជុំ​រប​ស់​គាត់​តែម្តង​។​

​    ​ក្រុមហ៊ុន Tiger Brands ដែល​ផលិត​ផលិតផល Doom បាន​ព្រមាន​មនុស្ស​ថា ផលិតផល​របស់ខ្លួន​មិន​ត្រូវបាន​បង្កើតឡើង​ដើម្បី​បាញ់​ដាក់​មនុស្ស​ឡើយ ហើយ​គណៈកម្មការ​រប​ស់​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​មួយ​បាន​ជំរុញ​ដល់​មនុស្ស​ឱ្យ​តវ៉ា​ប្រសិនបើ​ពួកគេ​រង​ផលប៉ះពាល់​។​

​    ​តារា​សម្តែង និង​ជា​ពិធីករ​ទូរទស្សន៍​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ឈ្មោះ Boity Thulo បាន​សរសេរ​នៅលើ Twitter របស់ខ្លួន​ឯង​ថា នាង​មាន​អារម្មណ៍​សោកស្តាយ​ដែល​ប្រជាជន​អាហ្វ្រិក​ងាយ​នឹង​គេ​បោកប្រាស់​។​

​    ​ទោះយ៉ាងណា កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា​នេះ លោក Rabalago បាន​ឆ្លើយតប​ទៅនឹង​កា​រិះគន់​នៅក្នុង​សារ​លើ Facebook មួយ​ទៀតថា "​មនុស្ស​ពិតជា​សាហាវ​ណាស់​។ ហេតុដូចម្តេច​បាន​ជាម​នុស្ស​ព្រហើន​ម្ល៉េះ​ហ៊ាន​ប្រមាថ​ព្យា​ការី​របស់​ព្រះ​។ សូម​លោកឪពុក​អត់ឱន​ទោស​ឱ្យ​ពួកគេ​ផង​ដែល​មិនដឹង​ទង្វើ​ដែល​ពួកគេ​ប្រព្រឹត្ត​"​។​

​    ​រូបគេ​ក៏បាន​ប្រាប់ BBC ថា ការបាញ់​ថ្នាំ​នេះ​ដាក់​មុខ​នឹង​ព្យាបាល​ជំងឺមហារីក និង HIV ប៉ុន្តែ​បាន​នៅពេលដែល​គាត់​បាញ់​ដោយផ្ទាល់​តែប៉ុណ្ណោះ ហើយ​រូបគេ​ក៏បាន​និយាយថា ខ្លួន​បាញ់​ដាក់​មុខ​នារី​ម្នាក់​គឺ​ដោយសារ​នាង​មាន​មេរោគ​ភ្នែក ហើយ​បាន​អះអាងថា នារី​ម្នាក់​នោះ​ឥឡូវ​មិន​អី​ឡើយ​ដោយសារ​នាង​ជឿ​លើ​ថាមពល​របស់​ព្រះ​ជា​ម្ចាស់​។​

​    ​សារ​មួយទៀត​នៅលើ​ទំព័រ Facebook ខាងលើ​ក៏បាន​សរសេរថា "Doom គឺ​គ្រាន់តែ​ជា​ឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​អ្នក​និយាយ​ទៅ​វា​ឱ្យ​ក្លាយជា​ផលិតផល​ព្យាបាល​ជំងឺ វា​នឹង​ក្លាយ​។ ប្រជាជន​បានជា​សះស្បើយ និង​ត្រឡប់ទៅផ្ទះ​វិញ​អស់ហើយ​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់