adverise with khmeread Untitled 1

ការរកឃើញ​ពីរ៉ាមីត​អា​ថ៍កំ​បាំង​នៅ​ទ្វីបអង់តាកទិក​អាច​នឹង​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​ដែល​យើង​ធ្លាប់​ដឹង​!

    ​អរិយធម៌​បុរាណ​បាន​បន្សល់​នូវ​អច្ឆរិយៈវត្ថុ​ល្បីៗ​ជាច្រើន ដែល​សបញ្ជាក់​ពី​ភាព​អស្ចារ្យ​មិន​នឹកស្មាន​ដល់​នៃ​ស្នាដៃ​សាងសង់​សំណង់​ធំៗ​នា​សម័យបុរាណ​។ សំណង់​បុរាណ​មួយចំនួន​បានធ្វើឱ្យ​យើង​ឆ្ងល់​ថា​តើ​សម័យ​នោះគេ​អាច​សាងសង់​សំណង់​បែប​នោះ​ដោយ​របៀប​ណា ហើយ​អា​ថ៍កំ​បាំង​ទាំងនោះ​អាច​បន្ត​រហូត​បែប​នោះ​រហូត​គ្មាន​នរណាម្នាក់​ដឹង​នោះឡើយ​។ អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​គឺជា​កន្លែង​សម្បូរ​សំណង់​បុរាណ​អស្ចារ្យ​ច្រើនជាងគេ ដែលជា​ភស្តុតាង​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​។ 

​    ​និយាយ​អំពី​សំណង់​និង​ប្រាសាទបុរាណ គ្មាន​នរណា​ដែលថា​មិន​ស្គាល់​ប្រាសាទ​ពីរ៉ាមីត​ក្នុង​ទីក្រុង Giza របស់​អេ​ហ្ស៊ី​ប​នោះទេ​។ វា​ជា​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ​មួយ​ដែល​បន្សល់​ដោយ​អេ​ហ្ស៊ី​ប​បុរាណ​មកដល់​យើង​សព្វថ្ងៃនេះ ប៉ុន្តែ​អ្នកជំនាញ​នៅតែ​ឆ្ងល់​ពី​ការ​គណនា​តាម​គណិតវិទ្យា​ដ៏​ច្បាស់លាស់​សម្រាប់​សាងសង់​ប្រាសាទ​នេះ​។ ទោះ​ខំប្រឹងប្រែង​ស្រាវជ្រាវ​យ៉ាងណា​ក៏​ពួកគេ​នៅតែ​មិនអាច​រកឃើញ​អា​ថ៍កំ​បាំង​នេះ​។ 

​    ​មិនមែន​តែ​ពីរ៉ាមីត​នៅ​ទីក្រុង Giza ទេ​ដែល​ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ទាល់​តម្រិះ ឥឡូវ​អ្នករុករក​និង​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ពីរ៉ាមីត​យក្ស​មួយ​នៅ​ទ្វីបអង់តាកទិក​ដ៏​ត្រជាក់​។ វា​មើលទៅ​ពិតជា​ស្រដៀង​នឹង​ប្រាសាទ​ពីរ៉ាមីត​អេ​ហ្ស៊ី​ប ហើយ​បើ​យោងតាម​អ្នកជំនាញ ពីរ៉ាមីត​យក្ស​នេះ​អាច​នឹង​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែល​យើង​ធ្លាប់​ដឹង​ទៀតផង​។ យើង​បានដឹង​រួចមកហើយ​ថា ទ្វីប​ដ៏​ត្រជាក់​នេះ​មិន​មែនមាន​ទឹកកក​បែប​នេះ​តាំងពីដើម​មក​នោះទេ​។ វា​ធ្លាប់ជា​កន្លែង​ដែលមាន​រុក្ខជាតិ​បៃតង និង​អាកាសធាតុ​កក់ក្តៅ​តាំងពី​ច្រើន​លាន​ឆ្នាំ​មកម្ល៉េះ​។ វា​អាចឱ្យ​យើង​ហ៊ាន​សន្និដ្ឋានថា ជីវិត​ក្រៅ​ភព​ខ្លះ​អាច​ធ្លាប់​មក​ភពផែនដី​បង្កើត​ផ្ទះ​របស់​វា​នៅលើ​ផែនដី ហើយ​សំណង់​បុរាណ​ទាំងនេះ​ប្រហែលជា​របស់​ដែល​បន្សល់​ពី​ពួក​ភព​ផ្កាយ​ផង​ក៏​មិនដឹង​។ តើន​រណា​ទៅ​ដឹង​ទៅ​ថា​គំនិត​របស់​ពួកគេ​អាច​ត្រឹមត្រូវ​នោះ​?៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់