adverise with khmeread Unnamed %282%29

រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​អ្នកដើរ​ឆ្លងថ្នល់​ម្នាក់​ស្លាប់​នៅ​សង្កាត់​កន្ទោក ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ធ្វើដំណើរ​ថ្មើរ​ជើងបាន​ស្លាប់​ថ្លុកឈាម​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ដោយសារតែ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​តែម្តង​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ ​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ខាងលិច​ប៉ុស្តិ៍​កន្ទោក​ប្រហែល​២០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​បានឮ​សូរសំឡេង​រថយន្ត​ជាន់​ហ្វ្រាំង​អូស​បន្ទាប់មក​ក៏​ឮសូរ​បែក​កញ្ចក់ ភ្លាមៗ​នោះ​ក៏មាន​មនុស្ស​រត់​មក​មើល​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដេកស្លាប់​កណ្តាលផ្លូវ​ថែមទាំង​មាន​ស្នាម​ឈាម​ទៀតផង។​

    ចំណែក​សមត្ថកិច្ច​ជំនាញ​ឱ្យដឹងថា តាម​ការ​ពិនិត្យមើល​ស្លា​ក​ស្នាម​កង់​រថយន្ត​និង​សភាព​សាកសព​ដេក​នៅលើ​ថ្នល់ គេ​អា​ចស​ន្និ​ដ្ឋា​ន​ដឹងថា រថយន្ត​បង្ក​ជា​រថយន្ត​ធុន​តូច​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​។​

    ព្រោះ​ស្នាម​អូស​កង់​គឺមាន​ប្រវែង​ប្រហែល​២០​ម៉ែត្រ ហើយ​ជនរងគ្រោះ​ទំនងជា​ដើរ​ឆ្លងផ្លូវ​ជិត​ផុត​ទៅហើយ​ទើប​រង​យន្ត​បុក គួបផ្សំ ​និង​ទីកន្លែង​កើតហេតុ​ងងឹត​ផង​នោះ ទើប​ធ្វើឱ្យ​អ្នកបើកបរ​មើលមិនឃើញ​អ្នកដើរ តែ​ទោះយ៉ាងណា​នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​ប៉ុណ្ណោះ។​

    ក្រោយពេល​កើតហេតុ​សាកសព​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​រក្សាទុក​នៅ​វត្ត​តាំង​កសាង​បើ​រក​មិនឃើញ​សាច់​ញា​ត្តិ​ទេនោះ និង​ធ្វើ​ការបូជា​នៅក្នុង​វត្ត​តែម្តង៕​

 

adverise with khmeread

មតិយោបល់