adverise with khmeread Index

Sergio Ramos នឹង​អវត្តមាន​ក្នុងជំនួប​ជាមួយ Gijón យប់​នេះ​

​ខ្សែបម្រើ​ក្រុម​យក្ស Real Madrid កីឡាករ Sergio Ramos មិនបាន​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​ក្នុងការ​ហ្វឹកហាត់​ជា​លើកចុងក្រោយ មុននឹង​ត្រៀម​ជួប​ជាមួយ​ក្រុម​ដែលមាន​ទម្រង់​លេង​អន់​ក្រៅ​ផ្ទះ Gijón​។​

​បញ្ហា​ដែល​ប្រធាន​ក្រុម​រូបនេះ​កំពុង​ជួបប្រទះ គឺ​ទាក់ទង​នឹង​សាច់ដុំ​កំ​ភូ​ន​ជើង​ខាងស្តាំ​ដែល​មិនទាន់​ជាសះស្បើយ និង​ត្រូវតម្រូវ​ឲ្យ​ធ្វើ​ការហាត់​ម្នាក់ឯង​នៅ​ជំរុំ​ហ្វឹកហាត់ Valdebebas របស់​ក្រុម Real Madrid ដើម្បី​ពង្រឹង​កាយ​សម្បា​ទា​ឲ្យ​រឹងមាំ​ឡើងវិញ​។​

​ខ្សែការពារ​រូបនេះ ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​អវត្តមាន​សម្រាប់​ជម្រើស​របស់​គ្រូបង្វឹក​លោក Zinedine Zidane សម្រាប់​ការប្រកួត​ថ្ងៃនេះ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់