adverise with khmeread Untitled 1

រថយន្ត​ និង​រថយន្ត​បើក​បុក​គ្នា​ស្លាប់​​ ៥ ​នាក់​នៅ​ស្រុក​មោងឫស្សី ​(​មាន​វីដេអូ​)

    បាត់ដំបង ៖ ប៉ូលិស​ស្រុក​មោងឫស្សី​បានឱ្យដឹងថា នៅ​ថ្ងៃទី​២៤ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ម៉ោង​៣ ​និង​៤៥​នាទី​រសៀល​នៅ​ចំណុច​ក្រុមទី​៧ ភូមិព្រៃ​ព្រាល​ ឃុំ​ព្រៃ​ស្វាយ​លើ ​ស្រុក​មោងឫស្សី  ផ្លូវជាតិ​លេខ៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​រវាង​រថយន្ត​មួយគ្រឿង​ម៉ាក លុចស៊ីស
ពាក់ស្លាកលេខ​ភ្នំពេញ ​2O-0998 អ្នកបើកបរ​រត់​បាត់ ធ្វើដំណើរ​ពី​ទិស​ខាង​ភ្នំពេញ​ទៅ​បាត់ដំបង។​

    ប៉ូលិស​បន្តថា លុះ​មកដល់ ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ និងរ​ថយ​ន្តមួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាកលេខ ភ្នំពេញ 3C-7509 អ្នកបើកបរ រត់​បាត់ ដែល​កំពុងធ្វើដំណើរ​ច្រាសទិស​គ្នា​។​

    គ្រោះថ្នាក់​ខាងលើនេះ​បណ្តាលឱ្យ​មនុស្ស ស្លាប់​ ៥​ នាក់ ​(​ប្រុស​ម្នាក់, ​ស្រី​៤​នាក់​) ​និង​សម្ភារៈ រថយន្ត​ខូច​ ២ ​គ្រឿង​ខូច។ ​បន្ទាប់ពី​កើតហេតុប៉ូលិស​បានធ្វើ​អន្តរាគមន៍​ភ្លាមៗ​តាម​ជំនាញ៕

 

adverise with khmeread

មតិយោបល់