Untitled 1

ប៉ូលិស​ខេត្តតាកែវ បង្ក្រាប​ទីតាំង​ហ្គេម ​ឃាត់​មេការ ០​២ ​នាក់​

    តាកែវ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​កម្រិត​ស្រាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ត្រាំកក់ ដោយមាន​ការសម្របសម្រួល​ពី​លោក ជ័យ ឫ​ទ្ទី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះបង្ក្រាប​កន្លែងបើ​ក​ហ្គ្រេ​ម មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​រំដួល ឃុំត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​ឃាត់​មេការ ០​២ ​នាក់ ​និង​វត្ថុតាង​មួយចំនួន នៅ​ថ្ងៃទី​២៤ ​វិ​ច្ឆិ​កា ​២០១៦ ម៉ោង​៣ ​និង​៣០​នាទី រសៀល។

    ប៉ូលិស​និយាយថា ម្ចាស់​ហ្គេម​ឈ្មោះ ម៉ៅ  រិ​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ ក្នុងនោះ​ប៉ូលិស​បាន​ដក​ហូ​ត៖ ម៉ូតូ ០២ ​គ្រឿង,​ កុំព្យូទ័រ ​១៥ ​កំ​ប្លេ​,​ តុ​ដែក​៤, ​តុ​ឈើ​១, កាស​ស្តាប់​១០ និង​ឃាត់ខ្លួន​មេការ​ប្រុស​ ០២ ​នាក់។​

    ក្នុងករណីនេះ ប៉ូលិស​បាននិងកំពុង​កសាង​សំណុំ​រឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្ត​៕

មតិយោបល់