adverise with khmeread 1

​ហុងកុង​រឹបអូស​រថពាសដែក​ច្រើន​គ្រឿង​ដែល​ដឹក​ពី​តៃវ៉ាន់​ទៅ​សិង្ហ​បុរី​

​    ​ហុងកុង​បាន​លូកដៃ​ចូលក្នុង​ការទូត​សមុទ្រ​ចិន​ខាងត្បូង​បន្ទាប់ពី​ខ្លួន​បាន​ចាប់​រថពាសដែក​ចំនួន ៩ គ្រឿង​ដែល​ដឹក​ទៅ​ប្រទេស​សិង្ហ​បុរី​នៅលើ​កប៉ាល់​ដឹកទំនិញ​មួយ​ពី​កោះ​តៃវ៉ាន់​។​

​    ​ការ​រឹបអូស​នេះ ដែល​ធ្វើឡើង​ដោយ​មន្ត្រី​គយ​នៅ​ចំណត​កុងតឺន័រ Kwai Chung កាលពី​រសៀល​ថ្ងៃ​ពុធ បានកើត​ឡើង ចំពេល​កំពុងមាន​ទំនាក់ទំនង​សោះអង្គើយ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​សិង្ហ​បុរី​បន្ទាប់ពី​រដ្ឋ​ទីក្រុង​នេះ​បាន​គាំទ្រ​ហ្វីលីពីន​ជុំវិញ​ជម្លោះ​ដែនដី​ជាមួយ​ប្រទេស​ចិន​។​

​    ​កាលពី​យប់​ថ្ងៃទី ២៣ ក្រសួងការពារជាតិ​សិង្ហ​បុរី​បាន​បញ្ជាក់ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​រថពាសដែក​ទាំងនេះ និង​អំពាវនាវ​ឱ្យ​ប្រគល់​មកវិញ "​ឱ្យ​រហ័ស​" ដោយ​ពណ៌នា​ស្ថានភាព​នេះ​ជា "​ការពន្យារពេល​ដោយសារ​សំណើសុំ​ត្រួតពិនិត្យ​ផ្លូវ​ដឹកជញ្ជូន​ដោយ​គយ​ហុងកុង​"​។​

​    ​យ៉ាងណាក្តី ប្រភព​នានា​បាន​ប្រាប់​កាសែត​ចិន SCMP ថា អាជ្ញាធរ​សិង្ហ​បុរី​ត្រូវ​ទាក់ទង​ដោយ​ក្រសួងការបរទេស​ចិន​ដើម្បី​ធានា​ប្រគល់​រថពាសដែក​មក​ខ្លួន​វិញ​ហើយ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់