adverise with khmeread Unnamed %284%29

ឃាត់​បុរស​ ០២​ នាក់​ជាមួយ​ថ្នាំញៀន​ ០៧​ កញ្ចប់​ និង​កាំបិត​ច្រើនប្រភេទ

    កណ្តាល ៖ ជនសង្ស័យ​ ០២​ នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក នា​ថៃ្ង​ទី​២៤​ វិ​ច្ឆិ​កា​ ២០១៦ វេលា​ម៉ោង​៣ ​និង​៣០​នាទី រសៀល​នៅ​ចំណុច​ផ្លូវលំ ភូមិ​ទឹកជាពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​០២​នាក់​គឺ​១-​ឈ្មោះ សុខ សាន្ត ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កម្មករសំណង់​នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​២.​ឈ្មោះ​ ថុល ​រិ​ន​ដា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​​មិន​ពិត​នៅ​ភូមិ​ត្រពាំង​ភូមិ ​ឃុំ​ពើក​ ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​។​

    វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ ០៧ ​កញ្ចប់ តូច​, ២-​ទូរ​ស័ព្ទ​ដៃ​០៣​ម៉ាក​ណូគា​ចុច​ពិល​០២​គ្រឿង ម៉ា​កអិល​ជី​០១​គ្រឿង​សេរី​ចាស់​ ,៣.​ដាវ​ដែក​០១ ​កាំ​បិ​ត​ផ្គាក់​០១​ កាំ​បិ​ត​ប៉័ង​តោ០១​ និង​៤-​ឧ​បក​ណ៍​ប្រើប្រាស់​និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ ស្រុក​បានទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បង្ក្រាប ​និង​ចាប់ខ្លួនបាន​ជនល្មើស​ម្នាក់​រកឃើញ​ថ្នាំញៀន ​០៧ ​កញ្ចប់​នៅក្នុង​កញ្ចប់​បារី​ហ្វី​ន​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​បាន​ឆ្លើយថា​ចំពោះ​ថ្នាំញៀន​ទាំងអស់នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ ថុល រិ​ន​ដា នៅ​ភូមិ​ត្រពាំង​ភូមិ​ និងពី​ឈ្មោះ ​ដាំ ណា​វ៉ាន់​ ហៅ​នាគ​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ ​នៅ​ភូមិ​ត្រពាំង​ពើក ​ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​

    កម្លាំង​ជំនាញ​បានធ្វើការ​ឆែកឆេរ​ផ្ទះ​និង រកឃើញ​ដាវ​ដែក​០១ ​កាំបិតផ្គាក់​០១ ​ប៉័ងតោ​០១ ​ទូរស័ព្ទ​អិន​ចុច​ពិល​០១​។ ​បច្ចុប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់