adverise with khmeread 1

ចិន​ជួយ​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ដើម្បី​ទៅដល់​ឋានសួគ៌​របស់​ហ្ស៊ី​ម​បា​វេ ខណៈ​ប្រទេស​នេះ​បង្ហាញ​បំណង​យកលុយ​ចិន​ធ្វើ​លុយ​ជាតិ​របស់ខ្លួន​

    ​ដោយមាន​ព្រំដែន​រវាង​ប្រទេស​សំ​ប៊ី និង​ហ្ស៊ី​ម​បា​វេ ទឹកធ្លាក់ Victoria Falls គឺជា​កម្លាំង​ធម្មជាតិ​មួយ ដែលជា​កម្លាំង​មួយ​ដ៏​ខ្លាំង​ដែល​មនុស្ស​គ្រប់គ្នា​ស៊ូទ្រាំ​ឆ្លងកាត់​ទ្វីប​ជាច្រើន​ដើម្បី​មក​មើល​ផ្ទាល់​ភ្នែក​នូវ​សម្បត្តិ​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​។​

​    ​ជាច្រើន​ឆ្នាំ​មកនេះ ការធ្វើដំណើរ​ទៅ​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ដ៏​ស្រស់ស្អាត​មួយ​នេះ​មិនមាន​លក្ខណៈ​ងាយស្រួល​ឡើយ​ដោយសារ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដ៏​យ៉ាប់យ៉ឺន​។ ប៉ុន្តែ​បញ្ហា​នេះ​ប្រហែលជា​នឹង​ផ្លាស់ប្តូ​រហើយ​ជាមួយ​ការបើក​នូវ​ព្រលានយន្តហោះ​អន្តរជាតិ Victoria Falls International Airport​។​

​    ​ដោយ​បង្ហាញ​កាលពី​សប្តាហ៍​មុន ព្រលានយន្តហោះ​តម្លៃ ១៥០ លាន​ដុល្លារ​នេះ​មាន​សមត្ថភាព​ទទួលភ្ញៀវ​ទេសចរ ១,៥ លាន​នាក់​ជា​រៀងរាល់ឆ្នាំ ហើយ​ផ្លូវ​ដ៏​ថ្មី​សន្លាង​របស់​ព្រលានយន្តហោះ​នេះ​អាច​ទទួល​យន្តហោះ​ធំៗ​របស់​ពិភពលោក ដែល​នេះ​បាន​នាំឱ្យមាន​ការរំពឹងទុក​ពី​ការហោះហើរ​ត្រង់​ថ្មីៗ​របស់​ជើងហោះហើរ​អន្តរជាតិ​មកកាន់​ទឹកធ្លាក់ Victoria Falls នេះ​។​

​    ​ព្រលានយន្តហោះ​នេះ​បាន​បើក​សម្ភោ​ធន៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ចំពេល​លោក​ប្រធានាធិបតី Robert Mugabe ត្រូវបាន​ចោទប្រកាន់ថា កងសន្តិសុខ​ផ្ទាល់ខ្លួន​របស់លោក​បាន​ចាប់ពង្រត់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ចំនួន​ប្រាំមួយ​នាក់​។​

​    ​ព្រលានយន្តហោះ Victoria Falls International Airport ត្រូវបាន​ផ្តល់ប្រាក់ និង​សាងសង់​ដោយ​ប្រទេស​ចិន ហើយ​នេះ​ជា​សញ្ញា​នៃ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​ប្រទេស​ហ្ស៊ី​ម​បា​វេ ដែល​កាលពី​ឆ្នាំមុន​ប្រកាសថា​ខ្លួន​អាច​អនុម័ត​ចាយលុយ​យ័ន​របស់​ចិន​ក្នុងប្រទេស​ហ្ស៊ី​ម​បា​វេ​តែម្តង​។​

​    ​ទោះយ៉ាងណា ព្រលានយន្តហោះ​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ដទៃ និង​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ពួកគេ ដែល​ឥឡូវ​អាច​ហោះ​ហើយ​ត្រង់​មក​ទីតាំង​អច្ឆរិយ​ធម្មជាតិ​របស់​ពិភពលោក​មួយ​នេះ​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍ British Airways និង South African Airways ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ដទៃទៀត​ដែល​បច្ចុប្បន្ន​ហោះ​មក​ទឹកជ្រោះ Victoria Falls​។ ក្រុមហ៊ុន Qatar Airways និង Etihad Airways ក៏​បង្ហាញ​ការចាប់អារម្មណ៍​ផងដែរ​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់