adverise with khmeread Unnamed

ឃាត់ខ្លួនបុរសម្នាក់លាក់គ្រឿងញៀនក្នុងម៉ូតូ

    ក្រចេះ ៖ ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ​បាន​បន្ត​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​ផ្សេងទៀត​រួមទាំង​គ្រឿងញៀន ​១២ ​កញ្ចប់​ដែល​លាក់​នៅក្នុង​ម៉ូតូ​សម្រាប់​យកទៅ​ជួញដូរ បន្ត កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ក្នុងភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ​។​

    អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ទោ ចាន់ សុ​ផល្លា បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ គីន ស៊ីដែន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ លោក​ថា ជនសង្ស័យ​រួមទាំង​គ្រឿងញៀន​ ១២ កញ្ចប់​ត្រូវ​កម្លាំង​ប៉ូលិស​រឹបអូស​និង​នាំខ្លួន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​នីតិវិធី​៕​

adverise with khmeread

មតិយោបល់