adverise with khmeread 15205730 1187335154686691 1763562735 o

ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ ២ ​នាក់​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២​ នាក់​ពីបទ​លួច នៅ​ចំណុច​បេន​រ៉ឺម៉ក​ក្នុងភូមិ​ទី​១ ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១ ​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​២៤​ វិច្ឆិកា​ ២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ សេង សីហា ភេទប្រុស​ អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់ឆ្នាំង​ និង​២-​ឈ្មោះ ​ផាក រិទ្ធី ភេទប្រុស ​អាយុ៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​បី​សង្កាត់​ផ្សារឆ្នាំង​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង ​២ ​នាក់​បាន​លួច​លុយ ​និង​សម្ភារៈ​នៅ​ចំណុច ឃុំ​ពង្រ​ស្រុក​រលាប្អៀរ​។ ដកហូត​វត្ថុតាង៖ លុយ​ខ្មែរ ៩២ ​ម៉ឺន​រៀល​,​ ទូរស័ព្ទ ២ ​គ្រឿង​ និង​​ម៉ូតូ ១ គ្រឿង ​(​ម៉ាក​C125,​ 012)៕​

adverise with khmeread

មតិយោបល់